តេក្វាន់ដូITFបញ្ចប់ការប្រកួតដោយក្រសួងមហាផ្ទៃដណ្ដើមបានមេដាយលើសគេ

0
923

ភ្នំពេញ៖ ការប្រកួតជើងឯកជាតិនៃប្រភេទកីឡាតេក្វាន់ដូ ITF(International Taekwondo Federation) ដែលជាតេក្វាន់ដូរបស់ប្រទេសកូរេខាងជើងនោះបានបញ្ចប់ហើយកាលពីថ្ងៃទី១៦ធ្នូ ។

សូមបញ្ជាក់ថា ការប្រកួតនេះមាន១៦ក្លិប និងក្រសួង ២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានក្រុមកីឡាករ-កីឡាការិនីចំនួន១៣៦នាក់ ក្នុងកីឡាករ១០៥នាក់ និងកីឡាការិនី៣១នាក់។

ក្រសួងមហាផ្ទៃដែលទើបតែចូលរួមប្រកួតជាលើកដំបូងនោះដណ្តើមមេដាយចំនួន១១គ្រឿងរួមមានមេដាយមាស៦គ្រឿងប្រាក់២គ្រឿងនិងសំរិទ្ធ៣គ្រឿង។ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដណ្តើមមេដាយចំនួន១១គ្រឿងរួមមានមេដាយមាស៥គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៥គ្រឿង។

ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺដណ្តើមមេដាយចំនួន៥គ្រឿងរួមមានមេដាយមាស៣គ្រឿង និងសំរិទ្ធ២គ្រឿងនិងក្លិគ២៧កងរាជអាវុធហត្ថលើផ្ទៃប្រទេសដណ្តើមមេដាយចំនួន៦គ្រឿងរួមមានមេដាយ
មាស២គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៣គ្រឿង។

ក្លិបសេរីភាព ខេត្តកណ្តាលដណ្តើមមេដាយចំនួន៣គ្រឿងរួមមានមេដាយមាស២គ្រឿង និងប្រាក់១គ្រឿង ក្លិបស.ស.យ.ក ។ខេត្តកំពង់ស្ពឺក្រុម១ដណ្តើមមេដាយចំនួន១២គ្រឿងរួមមានមេដាយមាស១គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៦គ្រឿងនិងក្លិបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺក្រុម១ដណ្តើមមេដាយចំនួន១២គ្រឿងរួមមានមេដាយមាស១គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៦គ្រឿង។

រីឯសាលាអន្តរជាតិ Apple ខេត្តបន្ទាយមាជ័យដណ្តើមមេដាយចំនួន៥គ្រឿងរួមមានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង ស.ស.យ.ខេត្តកណ្តាលដណ្តើមមេដាយចំនួន២គ្រឿងរួមមានមេដាយមាស១គ្រឿង និងប្រាក់១គ្រឿង៕

Facebook Comments