វាយប្រហារភេរវកម្មនៅ Strasbourg សម្លាប់មនុស្ស២នាក់ និង១២នាក់ផ្សេងទៀតរងរបួស

259

តាមBBCផ្សាយនៅព្រឹកនេះបានឲ្យដឹងថា មានមនុស្ស២នាក់បានស្លាប់និង១២នាក់ផ្សេងទៀតរងរបួស នៅក្នុការវាយប្រហារមួយនៅទីក្រុងStrasbourg ភាគខាងកើតនៃប្រទេសបារាំង។

ខ្មាន់កាំភ្លើងដែលគេស្គាល់ជាភ្នាក់ងារសន្តិសុខម្នាក់។ក្រោយវាយប្រហារហើយជននេះបានរត់គេចខ្លួន ប៉ុន្តែប៉ូលីសបានដេញតាមហើយបាញ់ទៅលើគាត់។ ក្រោយរងរបួសហើយជននេះក៏បានបាញ់តដៃជាមួយសមត្ថកិច្ចទៀត ប៉ុន្តែត្រូវបានចាប់ខ្លួន។

ហេតុការណ៍នេះកើតឡើងនៅក្បែរទីផ្សារដែលមានតុបតែងសម្រាប់ពិធីបុណ្យគ្រីស្តម៉ាស់នាពេលខាងមុខ។ក្រុមប៉ូលីសប្រឆាំងអំពើភរវកម្មកំពុងស៊ើបអង្កេតរឿងនេះហើយ។ ប៉ូលីសបាននិយាយទៀតថា ក្នុងចំណោមអ្នករបួសទាំង១២នាក់មាន៦នាក់រងរបួសធ្ងន់ធ្ងរណាស់៕