អត្ថបទចំអកមួយឲ្យតារាភាពយន្តឥណ្ឌាកំពុងបង្ករឲ្យមានការក្តៅក្រហាយ

0
185

ប្រជាជនឥណ្ឌាតាមរយៈបណ្តាញព័ត៌មានសង្គមបានប្រមូលផ្តុំគ្នានៅពីក្រោយតារាភាពយន្តឥណ្ឌាអ្នកនាងPriyanka Chopra បន្ទាប់វេបសាយកាសែតអាមេរិកមួយបានសរសេរអត្ថបទរបៀបចំអកនិងប្រកាន់ពូជសាសន៍ដោយហៅនាងថា ជាសិល្បករច្រងេងច្រងាង។

អត្ថបទមួយនេះដែលឥឡូវបានទម្លាក់ពីវេបសាយហើយនោះបានបង្ករឲ្យមានកំហឹងយ៉ាងខ្លាំងក្នុងចំណោមប្រជាជនឥណ្ឌាដោយអត្ថបទនេះបានសរសេរថានាងChopraជាអ្នកដាកអន្ទាក់ចាប់យកអ្នកចម្រៀងអាមេរិកគឺលោកNick Jonasដើម្បីយកទៅ រៀបការជាមួយ។

ប្រជាជនឥណ្ឌាមួយចំនួនដែលពីមុនក៏បានបង្អាប់និងមិនពេញចិត្តដែលនាងChopraទៅរៀបការជាមួយ លោកJonasក៏ដោយតែក្នុងពេលដែលអត្ថបទនេះចេញមកស្រាប់តែធ្វើឲ្យពួកគេមានកំហឹងយ៉ាងខ្លាំងហើយងាកមកគាំទ្ររូបនាងវិញ ដោយហៅអត្ថបទនេះថាមានចរឹតប្រកាន់ពូជសាសន៍ខ្លាំងណាស់៕

Facebook Comments
Loading...