រដ្ឋាភិបាលបារាំងព្រួយបារម្ភថា បាតុកម្មដ៏ហឹង្សានឹងកើតមាននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ

0
63

តាមBBCបានផ្សាយនៅព្រឹកថ្ងៃទី៧ខែធ្នូនេះថា រដ្ឋាភិបាលបារាំងកំពុងតែសំដែងការព្រួយបារម្ភថាអំពើ ហឹង្សាដ៏ឃោរឃៅនៅក្នុងទីក្រុងប៉ារីសនឹងកើតឡើងនៅថ្ងៃសៅរិ៍ស្អែកនេះនៅពេលដែលក្រុមអ្នកជាតិនិយមអាវលឿងចេញធ្វើការតវ៉ា ។ បើទោះបីលោកម៉ាក្រុងសន្យាមិនតម្លើងថ្លៃប្រេងក៏ដោយ ក៏កមដល់ពេលនេះគេមិនទាន់មើលឃើញសញ្ញាធូរស្រាលនៅឡើយទេ។

ទីតាំងជុំវិញប៉មEiffel Towerក៏ដូចជាហាងលក់ទំនិញនានានៅជុំវិញនោះត្រូវបានបិទទាំងស្រុង។ប៉ូលី សរាប់ពាន់នាក់ត្រូវបានគេដាក់ពង្រាយរួចជាស្រេចនៅជុំវិញហាងអាហារដ្ឋាន និងសារមន្ទីរដែលនៅក្បែរៗនោះ។ ពេលនោះបញ្ហាប្រឈមមិនមែនគ្រាន់តែកាតម្លើងថ្លៃប្រងឥន្ធនៈប៉ុណ្ណោះទេ តែនៅមានបញ្ហាជាច្រើនទៀត។

កាលពីថ្ងៃព្រហស្បត្តិយុវជនបានចេញមកតវ៉ាអំពីបញ្ហាកែទម្រង់ប្រពន្ធ័អប់រនៅតាមទីក្រុងនានាស្ទើរ តែទូទាំងប្រទេសបារាំង។ និស្សិតមួយចំនួនត្រូវចាប់ខ្លួនក្នុងទីក្រុងMante-la-Jolie។ នៅតាមទីក្រុងខ្លះ ទៀតដូចជានៅម៉ាកសី ទីក្រុងណង់និសូម្បីតែក្នុងទីក្រុងប៉ារីសក៏មានការឃុំខ្លួននិស្សិតអ្នកតវ៉ាទាំងនេះ ដែរ។ យើងរង់ចាំមើលថា តើនឹងមានអញវីកើតឡើងនៅក្នុងប្រទេសបារាំងនាពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

Facebook Comments
Loading...