កងរាជអាវុធហត្ថក្រុងបាត់ដំបង បង្រ្កាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

0
584

បាត់ដំបង៖ ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាត់ដំបង អំពីភារះកិច្ចជាប្រចាំគឺបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ជាក់ស្តែង៖ នៅវេលាម៉ោង ១៥:០០ នាទី ថ្ងៃទី០៦.១២.២០១៨ នៅចំណុចផ្ទះលេខ ២៦៥ ក្រុមទី១៦ ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង កម្លាំង មូលដ្ឋាន អ.ហ ក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ សួន សំណាង ហៅ ផ្លូញ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិត (ខ្វែវ) ដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ទេស លីណា ហៅ មុំ ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិ/សង្កាត់ជាមួយគ្នា តែមិនបណ្តាលឲ្យរងរបួសអ្វីឡើយ ។

វត្ថុតាងដកហូត: កាំបិត (ខ្វែវ) ដងឈើ ចំនួន ០១ ដើម ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងបន្តនីតិវិធី ។

Facebook Comments
Loading...