អភិបាលខេត្តកំពង់ឆ្នាំង ៖ «បើអ្នកសារព័ត៍មានចុះផ្សាយកុំអាលចោទប្រកាន់គេថាចុះមិនមានការពិត» ករណីរំលោភដីរដ្ឋ នេសាទខុសច្បាប់! !!

0
508

កំពង់ឆ្នាំង: អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានធ្វើការព្រមានចំៗយ៉ាងចាស់ដៃ នៅចំពោះមុខចៅហ្វាយស្រុក ប្រធានមន្ទីរ ជំនាញ និងកងកម្លាំងទាំង៣ប្រភេទ ។

ដោយអភិបាលខេត្តលើកឡើងថា «បីេអ្នកសារព័ត៍គេចុះផ្សាយ កុំអាលចោទប្រកាន់គេថាចុះមិនពិត» ក្នុងអង្គប្រជុំនោះផងដែរ អភិបាលខេត្ត បានព្រមានអោយអាជ្ញាធរស្រុក មន្ទីរជំនាញ សហការណ៏ជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៍មាន ជាពិសេសពាក់ព័ន្ឋការរំលោភដីរដ្ឋ និងការនេសាទខុសច្បាប់ នេះបើយោងតាមប្រភពដែលបានទំលាយអោយដឹងនៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ ។

អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាឯកភាពខេត្តកំពង់ឆ្នាំងនៅក្នុងកិច្ចប្រជុំបានជម្រុញអោយអង្គភាពជុំវិញខេត្តនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយបានល្អតាមតួនាទីនិងភាកិច្ចរបស់ខ្លួដែលរាជរដ្ឋាភិបាល ក្រសួងសាម៉ីនិងរដ្ឋបាលខេត្តបានប្រគល់អោយ។

អភិបាលខេត្ត ជម្រុញបែបនេះនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាការគ្រប់គ្រងដីរដ្ឋខេត្ត និង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីសមាជិកគណកម្មការអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៨ក្នុងខេត្តផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំងបានជម្រុញបន្ថែមទៀតថាៈអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុងស្រុកអនុវត្តអោយបានតួនាទីភារកិច្ចអោយបាបល្អ មានផែនការ វិធានការណ៍ស្របតាមច្បាប់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់។

ជាពិសេសត្រូវធ្វើការអបរំនិងផ្សព្វផ្សាយអោយប្រជាពលរដ្ឋអោយយល់ច្បាស់ពីច្បាប់ផ្សេងៗរបស់រដ្ឋ ដើម្បីធានាមិនអោយកើតមានបទល្មើសក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ៕

Facebook Comments
Loading...