ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត

0
522

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកយករបៀបវិរៈចំនួន៤ រួចមក ៖ ១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ រីកចម្រើនប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងផែន ការលទ្ធកម្មឆ្នាំ២១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និង៤.បញ្ហាផ្សេងៗ ។

បន្ទាប់ពីលោក ពាង ណារិទ្ធ នាយករដ្ឋបាលសាលាខេត្ត បានឡើងអានរបៀបវារៈ និងការពិនិត្យកូរ៉ុម និងការអនុម័តរបស់ក្រុមប្រឹក្សាខេត្តលើរបៀបវិរៈ ១៨សម្លេងលើក១៨សម្លេងរួចមក ៖ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកឡើងថា ៖ ដើម្បីឲ្យខេត្តត្បូងឃ្មុំយើងមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដូច្នេះហើយយើងត្រូវធ្វើការតែងតាំងបំពេញភារកិច្ចបន្ថែមដល់មន្រ្តីក្នុងមន្ទីរអង្គភាពមួយចំនួន។ លើសពីនេះទៅទៀត ការចុះជួយមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹងសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ មួយវិញទៀតការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ គឺជាគន្លឹះនៃការអភិវឌ្ឍខេត្តយើងដ៏ពិតប្រាកដ ភាពរីកចម្រើននៃជីវភាពរបស់ពួកគាត់ ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ខេត្ត ដែលធ្វើឲ្យប្រទេសជាតិយើងបន្តទៀត។

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណ ចំពោះ សមាជិក សមាជិកា នៃអង្គប្រជុំ ដែលបានចូលរួម មតិយោបល់ ដែលជំរុញធ្វើឲ្យកិច្ចប្រជុំនេះ សម្រេចបានលទ្ធផលផ្លែផ្កា ទៅតាមកម្មវិធីគ្រោងទុក ។

ឯកឧត្តម ស៊ាក ឡេង ក៏បានស្នើឲ្យនាយករដ្ឋបាល ក៏ដូចជាមន្ត្រីជំនាញកែសម្រួលទៅលើអក្ខរាវិរុទ្ធ ដែលអង្គប្រជុំបានលើកឡើងផងដែរ ។

មួយវិញទៀត ក៏ស្នើទៅដល់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសន្តិសុខ សន្ដាប់ធា្នប់របស់ប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើនឡើង ៕

Facebook Comments
Loading...