ប្រភេទកីឡា ARNIS របស់ហ្វីលីពីននឹងបង្ហាញវត្តមាននៅស៊ីហ្គេមលើកទី៣០

0
124

ភ្នំពេញ: ប្រភេទកីឡាប្រពៃណីមួយរបស់ហ្វីលីពីននឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នាឆ្នាំ២០១៩ក្នុងខណៈដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនោះ ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលទើបតែត្រឡប់មកពីប្រទេសហ្វីលីពីននោះបានឲ្យដឹងថាប្រភេទកីឡាARNIS ជាប្រភេទកីឡាយុទ្ធគុនបូរាណរបស់ហ្វីលីពីនដែលគេប្រកួតដោយប្រើដំបងខ្លី គឺវាស្រដៀងគ្នាជាមួយក្បាច់គុនល្បុក្កតោរបស់កម្ពុជាដែរ ។

គណៈកម្មការស៊ីហ្កេមបានសម្រេចដាក់បញ្ចូលប្រភេទកីឡា ARNIS នេះសម្រាប់ស៊ីហ្គេម២០១៩ហើយ ។

ជាមួយគ្នានេះកម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីល្បុក្កតោទៅហ្វឹកហាត់និងស្វែងពីបទបញ្ជាប្រកួតកីឡានេះនៅប្រទេសហ្វីលីពីនព្រោះកម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតប្រភេទកីឡានេះនៅស៊ីហ្គេម ។

ជាមួយនឹងការត្រៀមបែបនេះលោកអគ្គលេខាធិការកំពុងតែសម្លឹងទៅមើលប្រភេទកីឡាមួយចំនួនដែលមានសក្ដានុពលតែកន្លងមកមិនទាន់ដណ្ដើមបានមេដាយនោះឲ្យទៅហ្វឹកហាត់នៅក្រៅប្រទេស ។

ស៊ីហ្គេមឆ្នាំ២០១៩ និង២០២១គឺជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ឆ្នាំ២០២៣ក្នុងខណៈដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។

Facebook Comments
Loading...