យោធភូមិភាគពិសេសដណ្ដើមមេដាយមាស២គ្រឿងក្នុងចំណោម៣គ្រឿង

0
112

ភ្នំពេញ: ការប្រកួតកីឡាប៉េតង់ជើងឯកជាតិឆ្នាំ២០១៨ដែលចាប់ផ្ដើមពីថ្ងៃទី៣មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៥ធ្នូនាទីលានពហុកីឡដ្ឋានជាតិ ។

លោកអ៊ុក សិទ្ធិជាតិអគ្គនាយកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីបិទការប្រកួតនេះ ។

ការប្រកួតឆ្នាំនេះមានសមាគម-ក្លិបចំនួន២១ចូលរួមប្រកួត ។វិញ្ញាសាដែលសាក់ឲ្យប្រកួតមានចំនួន៣គឺវិញ្ញាសា៣នាក់ទល់៣នាក់បុរសក្របខ័ណ្ឌក-១ចំនួន៨ក្រុម ។ វិញ្ញាសា៣នាក់ទល់៣នាក់បុរសក្របខ័ណ្ឌក-២មាន២៤ក្រុមនិងវិញ្ញាសា៣នាក់ទល់៣នាក់នារីមានចំនួន១២ក្រុមដែលការប្រកួតសរុបមានចំនួន១៣៤ប្រកួត ។

សម្រាប់វិញ្ញាសា៣នាក់ទល់៣នាក់នារីលេខ១បានទៅក្លិបយោធភូមិភាគពិសេសដែលប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុមកីឡាការិនីក្រសួងមហាផ្ទៃ១៣ ទល់ ៨ ហើយធ្វើឲ្យមហាផ្ទៃបានចំណាត់ថ្នាក់លេខ ២ ។ចំណាត់ថ្នាក់លេខ២បានទៅទីស្ដីការគនៈរដ្ឋមោន្ត្រី-១ និងចំណាត់ថ្នាក់លេខ ៤បានទៅក្លិបកងយោធពលខេមរភូមិន្ទ ។

វិញ្ញាសា៣នាក់ទល់៣នាក់បុរសក្របខ័ណ្ឌក-២ចំណាត់ថ្នាក់លេខ១បានទៅសមាគមក្រសួងមហាផ្ទៃ១លេខ២បានទៅក្លិបនាគរាជ-២ ចំណាត់ថ្នាក់លេខ៣បានទៅក្លិបទីស្ដីការគនៈរដ្ឋមន្រ្តី-១និងចំណាត់ថ្នាក់លេខ៤បានទៅក្លិបនាគរាជ-១ ។

ចំពោះវិញ្ញាសាបុរស៣នាក់ទល់៣នាក់ក្របខ័ណ្ឌក-១ចំណាត់ថ្នាក់លេខ ១បានទៅក្លិបយោធភូមិភាគពិសេសលេខ២សមាគគមក្រសួងការពារជាតិ ។សូមបញ្ជាក់ថានៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រក្លិបយោធភូមិភាគពិសេសឈ្នះក្រសួងការបារចាតិ១៣ទល់២ ។ចំណាត់ថ្នាក់លេខ៣បានទៅអគ្គនាយកដ្ឋានភ័ស្ដុភារហិរញ្ញវត្ថុក្រសួងការពារជាតិនិងចំណាត់ថ្នាល់លេខ ៤ក្លិបសេនារាជសីហ៍ ។

Facebook Comments
Loading...