ព្រះមហាក្សត្រ នឹងយាងប្រោសព្រះរាជទាន ធូបទាន និងកម្រងផ្កា នាចេតិយតម្កល់អដ្ឋិលោកវេជ្ជបណ្ឌិត Beat Richner

0
442

នាវេលាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចនឹងសព្វព្រះរាជហឫទ័យយាងប្រោសព្រះរាជទាន ធូបទាន និងកម្រងផ្កា នាចេតិយតម្កល់អដ្ឋិលោកវេជ្ជបណ្ឌិត Beat Richner បន្ទាប់ពីអដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner និងត្រូវបានអញ្ជើញមកពីប្រទេសស្វីស មកកាន់ខេត្តសៀមរាប នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីតម្កល់ក្នុងចេតិយ នៅខាងមុខមន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្តសៀមរាប ដោយមានការនិមន្តព្រះសង្ឃជិត ៧០០អង្គ ដើម្បីសម្តែងព្រះបរិត្ត បង្សុកូលតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា បើតាមការបញ្ជាក់របស់លោក ដេនីស ឡូរ៉ង់ (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។

Facebook Comments
Loading...