សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យពីរនាក់រួមនឹងថ្នាំញៀនចំនួនដប់កញ្ចប់បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល..!

0
389

កណ្ដាល៖ កាលពីរថ្ងៃ ពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៤និង០០នាទី សមត្ថកិច្ចស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យចំនួនពីរពាក់ព័ន្ធក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ដែលស្ថិតនៅចំណុច ផ្ទះរបស់ឈ្មោះ ប៉ាល់ សុភ័ក្រ ស្ថិតក្នុងភូមិ ឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនី់យ៍ឯកសេងសុជាតិអធិការស្រុកស្អាងបានប្រាប់ភ្នាក់ងារយើងអោយដឹងដែរថា៖ ជនសង្ស័យចំនួន០២នាក់ (ឃាត់ខ្លួនបាន)
ទី១ ឈ្មោះ ប៉ាល់ សុភ័ក្រ ហៅបារាំង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ទី២ ឈ្មោះ ហាក់ តាំងទ្រី ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ ឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១០កញ្ចប់ ក្នុងនោះ ០១កញ្ចប់ធំ និង តូច ០៩កញ្ចប់។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ហាក់ តាំងទ្រី និងឈ្មោះ ប៉ាល់ សុភ័ក្រ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន
(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ ហាក់ តាំងទ្រីដែលស្ថិតនៅផ្ទះឈ្មោះប៉ាល់
សុភ័ក្រ ។

សមត្ថកិច្ចនគរបាលបានបន្ដធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ប៉ាល់ សុភ័ក្រហៅបារាំងដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំព្រែកអំបិលបានប្រទះឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំទៀត រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលព្រែកអំបិល ដើម្បី សាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ហាក់ តាំងទ្រី បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់តូចនេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ ឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល តម្លៃ ១៥០,០០០៛ ដើម្បីយក មកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូចតម្លៃ ៣០០០០រៀល។

ចំណែកឈ្មោះប៉ាល់ សុភ័ក្រហៅបារាំង បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំនេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ តម្លៃ ២៥០,០០០រៀលដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ២០,០០០រៀល ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...