បុកគូថឡានធំឡើងខ្ទេចមុខ ចេញពីឡានបញ្ចេញក្បាច់គុនយ៉ាងសង្ហារទៀត

0
470

ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាវិទ្យាល័យហ៊ុន សែន ព្រៃនប់ ស្ថិតក្នុងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តកូរ៉ូឡា បើកបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តកូរ៉ូឡាខូចខាតមួយកំណាត់មុខ តែអ្វីដែលចម្លែកនោះ ក្រោយកើតហេតុភ្លាម ស្រាប់តែអ្នកបើកបររថយន្តកូរ៉ូឡា បើកទ្វាររថយន្តចេញមកក្រៅ ហើយបញ្ចេញក្បាច់គុនយ៉ាងសង្ហារ ធ្វើដូចអត់ដឹងរឿងសោះ។

មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកហ៊ីនដាយ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ ៣A-២៧០៩ ធ្វើដំណើរទិសដៅពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ អ្នកបើកបរឈ្មោះ សុខ ហ៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិរោងគោ ឃុំរោងគោ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក កូរ៉ូឡាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២J-១២៩៩ បានបើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តកូរ៉ូឡាឈ្មោះ ដារ៉ា ភេទប្រុស រស់នៅខេត្តព្រះសីហនុ (សតិមិនល្អ) រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ មម ហ៊ួយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅខេត្តកំពត រងរបួសស្រាលដូចគ្នា។ រថយន្តហ៊ិនដាយ បានបើកគេចរហូតមកដល់ភូមិសំរុងកណ្តាល ឃុំសំរុងស្រុកព្រៃនប់ ទើបត្រូវបានកម្លាំងកម្លាំងកងរាជអាវុធស្រុក ធ្វើការឃាត់បានទាំងរថយន្ត និងអ្នកបើកបរ រួចក៏ប្រគល់ជូនកម្លាំងនគរបាល ស្រុកព្រៃនប់ អនុវត្តន៍បន្ត។ ចម្លែកនោះ គឺអ្នកបើកបររថយន្តកូរ៉ូឡា ដែលមានសតិមិនសូវល្អនោះ ក្រោយកើតហេតុភ្លាម បានចេញរថយន្តរបស់ខ្លួន បញ្ចេញក្បាច់គុនធ្វើមិនដឹង ដូចគ្មានរឿងអ្វីកើតឡើងសោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងចោមរោមមើលគ្រោះថ្នាក់ចរាចរណ៍នោះ ។

Facebook Comments
Loading...