កុំចេះតែហ៊ាន…ពូទីនព្រមានអាមេរិកហើយ

0
224

តាមBBCផ្សាយនៅយប់ថ្ងៃទី៥ខែធ្នូនេះបានឲ្យដឹងថាលោកប្រថានាធិបតីរុស្សីវ្ល៉ាឌីមៀរ ពូទីនបានព្រមានអាមេរិកថា រុស្សីនឹងចាប់ផ្តើមផលិតមីស៊ីលរយៈចម្ងាយមធ្យមភ្លាមប្រសិនបើអាមេរិកដកខ្លួនចេញពីស ន្ធិសញ្ញា Intermidiate-range Nuclear Force ហៅកាត់ថា INFមែននោះ។

ការថ្លែងបែបនេះរបស់លោកពូទីនធ្វើឡើងក្រោយពីអង្គការណាតូបានចោទប្រកាន់រុស្សីថាបានធ្វើឲ្យអន្តរាយសន្ធិសញ្ញាINFហើយនោះ។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ដោយប្រធានា ធិបតីអាមេរិកលោកដូណាល់រីហ្គេននិងប្រធានាធិបតីសហភាពសូវៀតកាលពីជំនាន់នោះគឺលោកហ្គរ័បា ឆេវដោយហាមប្រទេសទាំង២កុំឲ្យផលិតនិងប្រើប្រាស់មីស៊ីលរយៈចម្ងាយមធ្យមនេះ។

លោកពូទីនបាននិយាយថា ការចោទប្រកាន់បែបនេះគ្រាន់តែជាលេសដើម្បីឲ្យអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនពតែប៉ុណ្ណោះ។ លោកនិយាយទៀតថាមានប្រទសចាច្រើនបានលួចលាក់ផលិតមីស៊ីលប្រភេទនេះក្រោមបម្រាមនៃINF។ សហរដ្ឋអាមេរិកក៏មើលឃើញបែបនេះដែរ ដែលនេះជាមូលហេតុនាំអាមេរិកចង់ដកខ្លួនចេញ។ ចុះចំពោះប្រទេសរុស្សីវិញ?យើងគ្មានជម្រើសទេ។ជាការឆ្លើយតបយើងក៏ត្រូវតែ ផលិតដែរ៕

Facebook Comments
Loading...