នាយករងប្រតិបត្តិក្រុមហ៊ុនHuawei ត្រូវចាប់ខ្លួននៅប្រទេសកាណាដា

0
44

អាជ្ញាធរនៃប្រទេសកាណាដាបានចាប់ខ្លួនអនុប្រធានក្រុមហ៊ុនHuawei ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏របស់ចិនតាមសំណើររបស់តុលាការសហរដ្ឋអាមេរិក។ អ្នកស្រីWanzhou Mengត្រូវបានចាប់ខ្លួននៅក្នុងទី ក្រុងVancouverកាលពីថ្ងៃទី១ខែធ្នូកន្លងទៅនេះ។ អ្នកស្រីកំពុងត្រូវបានគេរៀបចំបែបបទដើម្បីធ្វើបត្យាបន្ធ័ទៅកាន់សហរដ្ឋអាមេរិក។

មន្ត្រីតុលាការប្រទេសកាណាដាបាននិយាយថា អ្នកស្រីMengគឺជាកូនស្រីង្កើតរបស់ស្ថាបនិកក្រុមហ៊ុនHuawei ហើយអ្នកស្រីនឹងត្រូវបញ្ជូនទៅកាន់តុលាការនៅថ្ងៃសុក្រស្អែកនេះ។

បណ្តាញព័ត៌មាអាមេរិកបានផ្សាយថា ក្រុមហ៊ុន Huawei កំពុងស្ថិតក្រោមការស៊ើបអង្កេតពីអាជ្ញាធរអាមេរិកដោយសារក្រុមហ៊ុននេះបានរំលោភទៅលើបម្រាមទណ្ឌ័កម្មរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។ ក្រុមហ៊ុននេះក៏ស្ថិតក្រោមការស៊ើបអង្កេតថា រដ្ឋាភិបាលចិនបានប្រើបចេ្ចកវិទ្យារបស់ក្រុមហ៊ុននេះឈ្លបយកការណ៍ពីអាមេរិកផងដែរ៕

Facebook Comments
Loading...