លោកប៊ូសសំដែងការអាឡោះអាល័យចំពោះលោកឪពុក George HW Bush ជាលើកចុងក្រោយ

0
83

លោកប៊ូសសំដែងការអាឡោះអាល័យចំពោះលោកឪពុកGeorge HW Bushជាលើកចុងក្រោយលោកប៊ូសដែលខ្លួនគាត់ផ្ទាល់ជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដែរនោះ បានសំដែងការសោកស្តា យយ៉ាងខ្លាំងជាមួយសពលោកGeorge HW Bushដែលជាឪពុករបស់លោកដោយលោកប៊ូសបាននិយាយថា ៖ គាត់ជាមនុស្សដ៏ប្រសើរថ្លៃថ្លា ។ គាត់ជាឪពុកដ៏ល្អម្នាក់។

អតីតប្រធានាធិបតី អាមេរិកនិងប្រធានាធិបតីក្នុងតំណែងលោកដូណាល់ត្រាំសុទ្ធតែបានចូលរួមសំដែង មរណៈទុក្ខជាមួយក្រុមគ្រួសារលោកប៊ូសដែលពិធីបុណ្យសពធ្វើនៅទីក្រុងវ៉ាស៊ីនតោន។

លោកGeorge HW Bushគឺជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤១ដែលបានកាន់តំណែងក្នុងចន្លោះឆ្នាំ១៩៨៩ដល់ឆ្នាំ ១៩៩៣ ហើយបានស្លាប់កាលពីថ្ងៃសុក្រក្នុងជន្មាយុ៩៤ឆ្នាំ។ សពរបស់លោកនឹងត្រូវបញ្ចុះក្នុងរដ្ឋតិចសាស់ជាស្រុកកំណើតរបស់លោកជាមួយនឹងសពភរិយាអ្នកស្រី Barbara Bush ៕

Facebook Comments
Loading...