បញ្ជូនគ្រូហែលទឹក៤រូបទៅបំប៉ននៅប្រទេសថៃ

0
284

ភ្នំពេញ: សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹកកម្រិតខ្ពស់៤រូបទៅកាន់ប្រទេសថៃហើយដើម្បីចូលរួមវគ្គបំប៉នបច្ចេកទេសមួយនៅទីនោះ ។

គ្រូបង្វឹកទាំង៤រូបនោះមានលោកនាង សុរិទ្ធិយ៉ា លោកហែមថុន ពន្លឺ ចេង ពិរោធ និង យិន ដាវីន ។វគ្គនោះចាប់ផ្ដើមពីថ្ងៃទី៥ដល់៩ធ្នូក្រោមការឧបត្ថម្ភទាំងស្រុងពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA) ។

លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ឲ្យដឹងថាវគ្គនោះមានឈ្មោះថា The FINA Open Water Swimming Clinic for Coaches ។ កម្ពុជាដែលកំពុងតែត្រូវការគ្រូបង្វឹកOpen Waterផង
នោះបានចាត់ទុកថានេះជាឱកាសសំខាន់ដែលកម្ពុជានឹងធ្វើឲ្យពួកគេក្លាយជាគ្រូបង្គោលដ៏សំខាន់សម្រាប់សហព័ន្ធពួកគេនឹងផ្ទេរនូវចំណេះដឹងទាំងនេះដល់បណ្ដាក្លិបនានារបស់សហព័ន្ធ ។

Facebook Comments
Loading...