MOUរវាងសហព័ន្ធ និងសមាគមបាល់បោះកម្ពុជា-អាមេរិកដើម្បីអភិវឌ្ឍកីឡាបាល់បោះកម្ពុជា

0
106

ភ្នំពេញ៖ លោកអ៊ុកសិទ្ធិជាតិអគ្គនាយកកីឡានិងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោក ចូវ សុខារី ប្រធានសមាគមបាល់បោះកម្ពុជា-អាមេរិក និងបានចុះ អនុស្សាររណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍកីឡាបាល់បោះកម្ពុជានាយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នៅណាហ្គាវើល។

លោក អ៊ុកសិទ្ធិជាតិបានមានប្រសាសន៍ថា សហព័ន្ធកីឡាបាល់បោះកម្ពុជា និងសមាគមបាល់បោះកម្ពុជា-អាមេរិកបានចុះអនុស្សាររណៈយោគយល់គ្នាតំាងពីខែតុលាកន្លងមកហើយជួបគ្នានៅពេលនេះយើងពិភាក្សាក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យកីឡាបាល់បោះកម្ពុជាបន្ថែមទៀត ដើម្បីតៀមការប្រកួតកីឡា SEA GAMES លើកទី៣ ឆ្នាំ២០២៣ ដែលកម្ពុជាម្ចាស់ផ្ទះការប្រកួត។

លោកបានបន្តថាការប្រកួតកីឡា SEA GAMES ឆ្នាំ២០១៧ក្រុមបាល់បោះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៧ជាលទ្ធផលប្រសើរមួយដែ។ កាលពីមុនកម្ពុជាទទួលជ្រើសរើសកីឡាករបាល់បោះកូនខ្មែររស់នៅក្រៅប្រទេសពីប្រទេសអាមេរិកកាណាដានិងអូស្រ្តាលីដោយខ្លួនឯងប៉ុន្តែនាពេលកីឡាករបាល់បោះកូនខ្មែររស់នៅក្រៅប្រទេសដែលចង់ឲ្យកម្ពុជាត្រូវទៅចុះឈ្មោះនូវសមាគមបាល់បោះកម្ពុជា-អាមេរិកនេះតែម្តង។

លោកអនុប្រធានបន្ថែមទៀតថាសហព័ន្ធមានគោលបំណងបញ្ជូនក្រុមកីឡាបាល់បោះជម្រើសកម្ពុជាទៅធ្វើការហ្វឹកហាត់នៅអាមេរិកជាមួយសមាគមបាល់បោះកម្ពុជា-អាមេរិកដើម្បីតៀមការប្រកួតកីឡា SEA GAMES លើកទី៣ ឆ្នាំ២០២៣ ចំណែកគោលបំណងទី២អាចនឹងអញ្ជើញគ្រូបង្វឹកគេមកកម្ពុជាវិញ៕

Facebook Comments
Loading...