សមត្ថកិច្ចអនុវត្តការបង្ក្រាបលក្ខណៈភ្លៀងរលឹម ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀបញ្ជូនទៅសាលាដំបូងខេត្ត

0
293

ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន១ករណី នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចវាលស្រែក្រោយភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ជាលទ្ធផលកម្លាំងឃាត់ខ្លួនជនសង្ស័យបាន ចំនួន២នាក់ និងរឹបអូសថ្នាំញៀន បានមួយចំនួនផងដែរ ។លោកវរៈសេនីយ៍ឯក សាំ ហេង អធិការនៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មារបានបញ្ជាក់ឱ្យដឹងថា ករណីបង្ក្រាបនេះ សមត្ថកិច្ចនគរបាលស្រុកក្រូចឆ្មារយើង ក្រោយពីទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់បង្កប់នៅមូលដ្ឋាន ថាមានករណី រក្សាទុក ចែកចាយ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចខាងលើភ្លាម លោកបានសុំគោលការណ៍ទៅ លោកស្នងការ ស្នងការរង លោកព្រះរាជអាជ្ញា និងលោកអភិបាលខេត្ត មានការឯកភាព និងទទួលបានបទបញ្ជា លោកបានបញ្ជាដឹកនាំសមត្ថកិច្ចជំនាញនគរបាលអធិការដ្ឋានស្រុកបានចុះចំណុចកើតហេតុខាងលើ ក៏បានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ រួមមាន៖ ១-ឈ្មោះ ចេង សុខមាន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទួលសម្បត្តិ ឃុំប៉ើស២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ២-ឈ្មោះ ផល្លី ឌីណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះដែរ កម្លាំងបានដកហូតនូវវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យ ជាថ្នាំញៀនចំនួន២កញ្ចប់ ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំង វត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការខេត្ត ចាត់ការទៅតាមនិតិវិធី ៕

Facebook Comments
Loading...