លោករដ្ឋមន្ត្រីឧបត្ថម្ភថវិកាដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាចំបាប់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

0
591

ភ្នំពេញ៖ លោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឧបត្ថម្ភថវិកា លើទឹកចិត្តគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំបាប់ក្នុងការប្រកួតចំបាប់ជើងឯកថ្នាក់ជាតិដែលទើបតែបញ្ចប់ទៅពេលថ្មីៗនេះ។

ក្នុងឳកាសពិធីប្រគល់ថវិកាលើទឹកចិត្តនេះដោយមានការអញ្ជើញចូលរួមលោកងី តាយីដែលជាប្រធានក្លឹបកីឡាចំបាប់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងលោក Casey Barnett ជាអនុប្រធានសហព័ន្ធ និងនាយកសាលា CamEd។

លោកងីតាយីបានមានប្រសាសន៍ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យនិងរូបលោកផ្ទាល់សូមកោតសរសើរក្រុមកីឡាករ-កីឡាការិនីចំបាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានដណ្តើមមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធនីលើកឆាកអន្តរជាតិនិងជាតិនាពេលថ្មីៗនេះ។ក្នុងនោះលោកអគ្គបណ្ឌិតសភាចារ្យបានឧបត្ថម្ភដល់ក្នុងការប្រកួតចំបាប់ជើងឯកថ្នាក់ជាតិចំនួន១៦នាក់ក្នុងមួយម្នាក់១០០ដុល្លារ៕

Facebook Comments
Loading...