តម្រួតថៃ នឹង ចាប់ផ្តើមអនុវត្តបំរើបំរាស់សារ SMS ដើម្បីរំលឹកដល់ជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងប្រទេសថៃពីការជិតផុតកំនត់វីសាស្នាក់នៅរបស់ខ្លួន នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី ៣០ វិច្ឆិកា ២០១៨ ។
វិធានការនេះ ចាប់ផ្តើមអនុវត្តពីខេត្ត ចនបុរី មុន ព្រោះជាខេត្តដែលមានជនបរទេសនៅច្រើនជាងគេ ហើយជាបន្តបន្ទាប់នឹងអនុវត្តនៅទូទាំងប្រទេស ។
អ្នកដែលនៅហួសកំនត់វីសាស្នាក់នៅ នឹងត្រូវចាប់បញ្ជូនចេញ ហើយហាមមិនអោយចូលប្រទេសថៃវិញក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំ ៕
Facebook Comments
Loading...