សូត្រ ប៊ុនធី ប៉ះជើងខ្លាំងថៃ , យុគ យក្សគីល ប៉ះអ៊ឺរ៉ង់

0
134

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបក្សីស្លាបដែកដែលទើបតែដណ្ដើមបានខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមនោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃលីង លូម(Ling Loum)ដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី១ធ្នូ ។

នរណាក៏ដឹងដែរថាប៊ុនធីជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលទើបតែប្រជែងបានខ្សែក្រវាត់ដែលអមដោយ
ប្រាក់រង្វាន់ចំនួន៥.០០០ដុល្លារដែរ ។ស្នៀតអស្ចារ្យរបស់អ្នកប្រដាល់រូបនេះគឺជង្គង់ និង កែងទោះបីគេមិនមែនជាអ្នកប្រដាល់ចិត្តធំក៏ពិតមែនតែស្នៀតវ៉ៃរបស់គេមិនអន់នោះទេ ។

ចំពោះអ្នកប្រដាល់ថៃលីង លូមនេះវិញគឺជាលើកដំបូងហើយដែលគេមិប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថា អ្នកប្រដាល់ថៃរូបនេះខ្លាំងឬខ្សោយនោះទេតែបើតាមលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅស្រុកខ្មែរនោះថាខាងប្រធានក្លិបរបស់គេប្រាប់លោកថាអ្នកប្រដាល់រូបនេះមិនអន់ទេតែសម្រាប់រូបលោកមិនដែលឃើញគេវ៉ៃឡើយ ។

ប៊ុនធីមានប្រវត្តិប្រកួតចំនួន១១៤ដង ឈ្នះ៩០ដង ចាញ់២០ដង ស្មើពិន្ទុ៤ដងចំពោះលីង លូមវិញគេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៣ដង និងចាញ់១២ដង ។សូត្រ ប៊ុនធីនៅតែខ្លាំងដដែលឬយ៉ាងណា ?

ខ្លាចាស់យុគ យក្សគីលក្លិបកងចក្ររាជសីហ៍មានរិទ្ធត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ឈ្មោះ
ម៉ាស៊ូដ ម៉ុកហ៊ីមីយ៉ាន់ (Masoud Moghimian) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម ។

យ្សកគីលមួយរយៈនេះការប្រកួតរបស់គេភាគច្រើនជួបបរាជ័យរីឯម៉ាស៊ូតម៉ុកហ៊ីមីយ៉ាន់វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរនោះ ។ យក្សគីលមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៧១ដង ចាញ់៣២ដង ចំពោះអ្នកប្រដាល់អ៊ីរ៉ង់ម់ាស៊ូដ ម៉ុកហ៊ីមីយ៉ាន់វិញគេមានប្រវត្តិប្រកួតចំនួន៤៧ដង ឈ្នះ៣៧ដង និងចាញ់១០ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments
Loading...