លោកត្រាំសម្រេចចិត្តលប់ចោលកិច្ចប្រជុំជាមួយលោកពូទីន

0
221

តាមព័ត៌មានចុងក្រោយបំផុតនេះបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានសម្រេចចិ ត្តលប់ចោលកិច្ចប្រជុំជាមួយលោកពូទីនហើយក្នុងពេលដែលអ្នកទាំង២អញ្ជើញចូលរួមប្រជុំបណ្តាប្រទេ សG20ជាមួយគ្នានាសប្តាហ៍នេះក្នុងប្រទេសអាហ្សង់ទីន។

មូលហេតុនៃការលប់ចោលជំនួបនេះគឺសោយសារមានជម្លោះរវាងរុស្សីនិងអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដោយរុស្សីបានចាប់នាវាអ៊ុយក្រែន៣គ្រឿងថាបានរំលោភចូលដែនទឹករបស់ខ្លួន ហើយដែលអ៊ុយក្រែន អះអាងថាជាទឹកដីរបស់ខ្លួនដែរនោះ។

លោកត្រាំនិយាយថា លោកមិនជួបជាមួយលោកពូទីនទេដរាបណាគេមិនទាន់ដោះលែងនាវាទាំង៣ គ្រឿងនិងនាវិកទាំងអស់ទេនោះ។ចំណែកអ្នកស្រីអធិការបតីអាឡឺម៉ង់បានបន្ទោសឧប្បតិវហេតុនោះទៅ លើរុស្សី ហើយអ្នកស្រីបានថ្លែងថាអ្នកស្រីនឹងជួបជាមួយលោកពូទីននៅឯកិច្ចប្រជុំG20 ដើម្បីពិភាក្សាគ្នាអំពីរឿងនេះ៕

Facebook Comments
Loading...