ដោយសារយន្តហោះមានបញ្ហាបចេ្ចកទេស អធិការបតីអាឡឺម៉ង់មិនអាចចូលរួមបើកកិច្ចប្រជុំG20

0
242

លោកស្រីអធិកាបតីអាឡឺម៉ង់Angela Merkelនឹងខកខានការទៅចូលរួមពិធីបើកកិច្ចប្រជុំG20ក្នុងប្រទេ សអាហ្សង់ទីន បន្ទាប់ពីយន្តហោះរបស់គាត់បានត្រឡប់មកចុះចតវិញក្រោយពីហោះហើរបានតែបន្តិចប៉ុណ្ណោះពីទីក្រុងប៊ែរឡាំង។

មន្ត្រីផ្លូវការអាឡឺម៉ង់បាននិយាយថា លោកស្រីនិងប្រតិភូមានសុវត្ថិភាព ប៉ុន្តែមិនទាន់បានកំណត់ពេលហោះហើរជាថ្មីឡើងវិញនៅឡើយទេ។យន្តហោះនេះបានចុះចតគ្រាអាសន្ននៅក្នុងទីក្រុងកូឡូញប្រទេសអាឡឺម៉ង់ ហើយអ្នកបច្ចេកទេសកំពុងធ្វើការជួសជុល៕

Facebook Comments
Loading...