ជម្លោះរុស្សី-អ៊ុយក្រែនកាន់តែក្តៅគគុកនិងអាចឈានទៅរកសង្គ្រាម?

0
90

នៅពេលដែលជម្លោះរវាងប្រទេសរុស្សីនិងអ៊ុយក្រែនកាន់តែពុះក្តៅឡើងនោះ លោកប្រធានាធិបតីអ៊ុយ ក្រែន Preto Poroshenko បានអំពាវនាវឲ្យសម្ព័ន្ធមិត្តណាតូបញ្ជូននាវាចំបាំងចូលទៅតំបន់សមុទ្រ Azov ក្រោយពីមានឧប្បតិ្តវហេតុនិងការប្រឈមមុខនៅច្រកសមុទ្រនៃតំបន់គ្រីមៀរដែលបង្ខំចិត្តឲ្យរុស្សីចាប់ នាវារបស់អ៊ុយក្រែនចំនួន៣គ្រឿងនិងនាវិកជាច្រើននាក់យកទៅឃុំទុក។

ប្រធានាធិបតីអ៊ុយក្រែននិយាយប្រាប់កាសែតអាឡឺម៉ងថាលោកសង្ឃឹមថា ណាតូនិងបញ្ជូននាវាទៅកាន់ តំបន់នោះដើម្បីជួយសង្គ្រោះនិងការពារសុវត្ថិភាពរបស់អ៊ុយក្រែន។ កន្លងទៅអង្គការណាតូបានសន្យាជួ យការពារអ៊ុយក្រែនយ៉ាងពេញទំហឹងចំពោះរដ្ឋដែលមិនមែនជាសមជិកអង្គការណាតូមួយនេះ។

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយទៀតថា លោកមិនអាចទទួលយកបានការរំលោភឈ្លានពានរបស់រុ ស្សីបានទេ។ ពីមុនគេរំលោភយកគ្រីមៀរ បន្ទាប់មកយកភាគខាងកើតអ៊ុយក្រែន ឥឡូវគេចង់យកសមុទ្រ Azov បន្ទាប់មកតើលោកពូទីននឹងធ្វើអ្វីទៀត? ប៉ុន្តែរុស្សីបានបដិសេធន៍ការចោទប្រកាន់នេះ ហើយអះអាងថា នេះជាការប្រឌិតរឿងដោយពួកគេបានបើកនាវាចូលទៅក្នុងដីរុស្សីដោយល្មើសច្បាប់ ដើម្បីបង្កើតឲ្យមានភាពតានតឹងនេះឡើង៕

Facebook Comments
Loading...