កាត់ទោសប៉ូលីសហ្វីលីពីន៣នាក់ពីឧក្រឹដ្ឋបាញ់សម្លាប់មនុស្សក្នុងសង្គ្រាមគ្រឿងញៀន

0
177

មន្ត្រីប៉ូលីសហ្វីលីពីន៣រូបត្រូវបានតុលាការរកឃើញទោសកំហុសពីបទបាញ់សម្លាប់យុវជនម្នាក់ ដែលនេះជាការផ្តន្ទាទោសមន្ត្រីប៉ូលីសលើកដំបូងហើយចាប់តាំងពីមានយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ លោកប្រធានាធិបតីឌូទែរតេ។

តុលាការហ្វីលីពីនបានកាត់ទោសមន្ត្រីប៉ូលីសទាំង៣រូបនេះឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ៤០ឆ្នាំពីបទបាញ់សម្លាប់យុវជម្នាក់អាយុ១៧ឆ្នាំឈ្មោះKian Delos Santosកាលពីឆ្នាំ២០១៧។ លោកឌូទែរតេបានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀនតាំងពីឆ្នាំ២០១៦ ហើយតាំងពីពេលនោះមកដល់បច្ចុប្បន្នមានអ្នកប្រើប្រាស់គ្រឿងញៀនជាង៥០០០នាក់ហើយត្រូវបានសម្លាប់។

ការបាញ់សម្លាប់យុវជនSantos នៅកណ្តាលទីក្រុងម៉ានីលបានបង្ករឲ្យមានកំហឹងយ៉ាងខ្លាំង ក្នុងចំណោមប្រជាជនហ្វីលីពីនក៏ដូចជាសកម្មជនសិទ្ធមនុស្ស ដែលអ្នកទាំងនេះធ្លាប់បានបញ្ចេញកំហឹង រួចទៅហើយជាមួយសង្គ្រាមគ្រឿងញៀនរបស់លោកប្រធានាធិបតីឌូទែរតេ ដោយសារករណីជាច្រើន ត្រូវបានគេសម្លាប់ក្រៅប្រព័ន្ធតុលាការ៕

Facebook Comments
Loading...