អគ្គមេបញ្ជាការកងទ័ពស្រីលង្កាត្រូវចាប់ខ្លួនពីបទឧក្រឹដ្ឋកម្មមនុស្សជាតិ

0
104

តាមBBCបានផ្សាយឲ្យដឹងថាអគ្គមេបញ្ជាការកងទ័ពស្រីលង្កាលោកRavindra Wijeguneratneត្រូវបា នចាប់ខ្លួននិងឃុំខ្លួននៅក្នុងពន្ធនាគារពីឧក្រឹដ្ឋកម្មមនុស្សជាតិកាលពីថ្ងៃ២៨ខែវិច្ឆិកាម្សិលមិញនេះ។ គាត់ជាប់ចោទពីបទឧក្រឹដ្ឋកម្មមនុស្សជាតិក្នុងអំឡុងសង្គ្រាមស៊ីវិលជាមួយពួកឧទ្ទាមខ្លាតាមីលនាឆ្នាំ២០០៨-០៩ ហើយមានមនុស្ស១១នាក់ត្រូវបានសម្លាប់ក្រោម បញ្ជារបស់គាត់ផ្ទាល់តែម្តង។

លោកRavindraបានបដិសេធន៍ការចោទប្រកាន់នេះ ប៉ុន្តែតុលាការបានសម្រេចឃុំខ្លួនគាត់រហូតដល់ថ្ងៃ ទី៥ធ្នូដើម្បីបន្តការស៊ើបអង្កេត។គួបញ្ជាក់ក្នុងអំឡុងសង្គ្រាមស៊ីវិលនោះមានពួកខ្លាតាមីលរាប់ពាន់នាក់រួមទាំងមេដឹកនាំរបស់ពួកគេផងត្រូវបានសម្លាប់ នៅទីបញ្ចប់នៃសង្គ្រាមបង្ហូរឈាមនេះ ភាគីទាំង២តែង តែចោទប្រកាន់គ្នាទៅវិញទៅមកពីបទប្រល័យពូជសាសន៍៕

Facebook Comments
Loading...