ប៉ូលីសថៃវាយបំបែកផែនការណ៍ទាក់ទាញសិស្សសាលាទៅរួមភេទ

0
113

នៅថ្ងៃទី២៧ខែវិច្ឆិកានេះប៉ូលីសថៃចាប់ខ្លួនជនភេទទីបីម្នាក់ ដោយចោទប្រកានថាបានធ្វើជាមេអណ្តើកទាក់ ទាញសិស្សស្រីម្នាក់ឲ្យទៅប្រកបរបររកស៊ីផ្លូវភេទ បន្ទាប់ពីសមត្ថកិច្ចបានរកឃើញក្មេងស្រីសិស្សសាលាម្នាក់អាយុ១៤ឆ្នាំនៅក្នុងម៉ូតែលមួយកន្លែងក្នុងស្រុកមឿង ប្រទេសថៃ។

ប៉ូលីសបានបំបែកសំណុំរឿងនេះក្រោយពីការស្រាវជ្រាវទៅក្នុងក្រុមជួញដូរមនុស្សដែលមានខ្សែរយៈចា ត់តាំងត្រឹមត្រូវ ហើយក្រុមនេះមានភារកិច្ចដើរបញ្ចុះបញ្ជូល ទាក់ទាញស្រីក្មេងៗសម្រាប់យកទៅបម្រើផ្លូ វភេទនៅតាមផ្ទះបន។

ជនល្មើសដែលប៉ូលីសចាប់ខ្លួននេះឈ្មោះវ៉ារ៉ាផន កេតណាធីអាយុ២០ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗនៅពេលដែលរូបគេកំពុងអង្គុយខាងក្រៅម៉ូតែលមួយកន្លែងរង់ចាំក្មេងស្រីម្នាក់ នៅខាងក្នុងនោះ។ពេលប៉ូលីស សម្រុកចូលទៅខាងក្នុង គេឃើញកុមារីវ័យក្មេងម្នាក់កំពុងអង្គុយលើគ្រែរង់ចាំម៉ូយទៅដល់។អ្នកទាំង២ ត្រូវបាននាំមកប៉ុស្តប៉ូលីស ដោយកុមារីនោះត្រូវធ្វើជាសាក្សីក្នុងសំណុំរឿងនេះ៕

Facebook Comments
Loading...