ដោយសារជម្លោះរវាងរុស្សីនិងអ៊ុយក្រែន លោកត្រាំទំនងជាមិនជួបពូទីនក្នុងសម័យប្រជុំG20

0
132

លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបាននិយាយថាលោកប្រហែលជាលប់ចោលជំនួបជាមួយប្រ ធានាធីបតីរុស្សីពូទីនក្នុងសម័យប្រជុំG20ខាងមុខនេះដោយសារតែការកើតឡើងនូវភាពតានតឹងរវាងអ៊ុ យក្រែននិងរុស្សីនាពេលថ្មីៗនេះ។ លោកត្រាំបាននិយាយទៀតថាពេលនេះលោកកំពុងតែរងចាំរបាយការណ៍លំអិតបន្ទាប់ពីនាវាចំបាំងរុស្សីបានបាញ់ និងស្ទាក់ចាប់នាវារបស់អ៊ុយក្រែនកាលពីថ្ងៃអាទឹត្យកន្លង ទៅនេះ។

អ៊ុយក្រែនបាននិយាយថា នេះជាសកម្មភាពរំលោភបំពាន ប៉ុន្តែរុស្សីនិយាយថានាវាចំបាំងរបស់អ៊ុយក្រែនបានរំលោភចូលក្នុងបូរណភាពទឹកដីរបស់ខ្លួន។ ចំណែកសហរដ្ឋអាមេរិកបានអំពាវនាវឲ្យបណ្តារដ្ឋក្នុង សហភាពអឺរ៉ុបធ្វើការគាំទ្ររុស្សីឲ្យបានខ្លាំងក្លាបំផុត។

មេដឹកនាំអាមេរិកនិងរុស្សីគ្រោងជួបគ្នានៅខាងក្រៅកិច្ចប្រជុំG20ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រនិងថ្ងៃសៅរិ៍ខាងមុខក្នុងទីក្រុងBuenos Aires។ ពួកគេមានផែនការណ៍ពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែននិង មជ្ឈឹមបូព៌ា៕

Facebook Comments
Loading...