រឿងពិតនៅពីក្រោយការធ្លាក់យន្តហោះ Lion Air របស់ឥណ្ឌូណេស៊ី

0
100

នៅថ្ងៃម្សិលមិញនេះអ្នកស៊ើបអង្កេតការធ្លាក់យន្តហោះLion Airបាននិយាយថា យន្តហោះដែលធ្លាក់បណ្តាលឲ្យមានមនុស្សស្លាប់ដល់ទៅ១៨៩នាក់នោះ តាមពិតគឺមានបញ្ហាបច្ចេកទេសយ៉ាងធ្ងន់ធ្ងរមុនពេលធ្វើការហោះហើរ ហើយគេមិនគួរអនុញ្ញាតឲ្យយន្តហោះនេះហោះហើរក្នុងអំឡុងពេលនោះឡើយ។យ ន្តហោះប៊ូអ៊ីង737Maxរបស់ក្រុមហ៊ុនអាកាសចរLion Airបានធ្លាក់នៅក្នុងសមុទ្រចាវ៉ាបន្ទាប់ពីបានហោះ ហើរឡើងបន្តិចពីទីក្រុងហ្សាការតាកាលពីថ្ងៃទី២៩ខែតុលាកន្លងទៅនេះ។

របាយការណ៍ដំបូងបានបង្ហាញថាបញ្ហាបច្ចេកទេសគឺជាមូលហេតុដែលនាំឲ្យមានការធ្លាក់យន្តហោះនេះ។អ្នកស៊ើបអង្កេតបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលហោះហើរនោះ យន្តហោះមានបញ្ហាបច្ចេកទេសរួចទៅហើយ ប៉ុន្តែពីឡុតសម្រេចចិត្តបន្តការហោះហើររបស់ខ្លួនតទៅទៀត។ យន្តហោះនេះលែងមានសុវត្ថិភាពសម្រាប់ការហោះហើរទៅហើយ ហេតុនេះពួកគេមិនគួរបន្តប្រតិបត្តិការបែបនេះឡើយ។ នេះជាគ្រោះថ្នាក់តាមផ្លូវអាកាសមួយដ៏គួរឲ្យសោកស្តាយបំផុត៕

Facebook Comments
Loading...