ត្រីក្តរចិន?

0
610

ថ្ងៃនេះហ្វេសប៊ុកជ្រួលជ្រើមនឹងការបង្ហោះត្រីងៀតឈ្មោះត្រីក្តចិន។ អ្នកខ្លះថា មិនដែលឮ អ្នកខ្លះថាត្រីអីឈ្មោះអាក្រក់ក្រីម្ល៉េះ? ការពិត ត្រីក្តចិន គឺមានឈ្មោះអញ្ចឹងយូរមកហើយមិនមែនទើបមានឈ្មោះពេលចិនចូលមកពេញក្រុងព្រះសីហនុទេ។

អ្នកកំពង់សោម អ្នកកំពតស្គាល់ឈ្មោះត្រីនេះច្បាស់។ អ្នកស្រុកហៅឈ្មោះអញ្ចឹងព្រោះត្រីនេះមានពណ៌សរាងទ្រវែងប៉ុនៗប្រដាប់ភេទមនុស្ស អ្នកស្រុកក៏ហៅចឹងទៅ។

តាមពាក្យបច្ចេកទេសជលផលហៅថា Lizardfish ដូច្នេះគេអាចហៅឈ្មោះត្រីនេះថា ជាត្រីថ្លែនក៏បានដែរ។

Facebook Comments
Loading...