ឈ្មួញនិងកសិករអារ៉ាប៊ីសាអូឌីតនាំយកទឹកដោះអូដទៅលក់នៅប្រទេសអាមេរិក

0
124

លោកWalid Abdul-Wahapបានបង្កើតក្រុមហ៊ុនមួយនៅលើវាលខ្សាច់នៃកសិដ្ខានមួយកន្លែងក្នុងសហរដ្ឋអាមេរិក។ ហាងនេះមានលក់ទឹកដោះសត្វអូដតាមរយៈវេបសាយ ព្រមទាំងហាងលក់ម្ហូបអាហារដែលទ្រទ្រង់ដល់សុខភាព។

របររកស៊ីនេះបានចាប់ផ្តើមឡើងនៅពេលដែលលោកWalidបានជួបជាមួយមិត្តភក្តិរបស់គាត់ដែលជាអ្នកចូលចិត្តចិញ្ចឹមសត្វអូដ ហើយពិភាក្សាជាមួយគ្នារួចក៏ចាប់ផ្តើមមុខរបរដ៏កាក់កបនេះឡើង។

តាមពិតទៅទឹកដោះអូដជាប្រពៃណីត្រូវបានគេប្រើប្រាស់ធ្វើជាអាហារជាប្រពៃណីរាប់ពាន់ឆ្នាំមកហើយនៅមជ្ឈឹមបូព៌ា ហើយជាចំណង់ចំណូលចិត្តខ្លាំងណាស់សម្រាបើប្រជាជននៅតំបន់នោះ។ ប៉ុន្តែការដែលលោកWalidយកទឹដដោះអូដមកលក់នៅក្នុងទឹដដីសហរដ្ឋអាមេរិកគឺជាការសាកល្បងមួយ៕

Facebook Comments
Loading...