នីហ្សេរីបាត់បង់ប្រាក់៦ពាន់លានដុល្លារក្នុងកិច្ចព្រមព្រៀងអំពីប្រេងដោយសារអំពើពុករលួយ

0
475

តាមBBCផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តុលាការក្នុងទីក្រុងមីឡង់នៃប្រទេសអ៊ីតាលីកំពុងពិចារណាធ្វើការចោទប្រកាន់ទៅលើអំពើពុករលួយជាមួយក្រុមហ៊ុនEni និង Shellដែលបានចុះកិច្ចពញរមព្រៀងដ៏ចម្រូងចម្រាស់ជាមួយរដ្ឋាភិបាលនៃប្រទេសនីហ្សេរីដែលធ្វើឲ្យមានការបាត់បង់ប្រាក់ប្រមាណ៦ពាន់លានដុល្លារ។

អង្គការGlobal Witnessបានបង្ហាញរបាយការណ៍មួយដែលរដ្ឋាភិបាននីហ្សេរីកាត់បន្ថយការចំណាយទ ទៅលើវិស័យអប់រំនិងសុខាភិបាលអស់ពាក់កណ្តាល ដោយសាររដ្ឋខ្វះថវិកា ហើយផ្តើមចេញពីនេះពួកគេក៏បានស្រាវជ្រាវរកឃើញថាមានការបាត់បង់ដោយសារអំពើពុករលួកនុងវិស័យប្រេង។

ក្រុមហ៊ុនEni និងក្រុមហ៊ុនShell ត្រូវរងការចោទប្រកាន់ថាបានដឹងអំពីរឿងនេះហើយប្រាក់ដែលគេបានបង់ទៅឲ្យរដ្ឋាភិបាលនីហ្សេរីគឺជាប្រាក់សូកប៉ាន់។ ក្រុមហ៊ុនយក្សThe Italian and Anglo-Dutchបានប ដិសេធន៍ការចោទប្រកាន់នេះហើយ៕

Facebook Comments
Loading...