ផ្ទុះការតវ៉ាហឹង្សានៅទីក្រុងគៀវក្រោយរុស្សីចាប់នាវាចម្បាំងរបស់អ៊ុយក្រែនក្នុងតំបន់គ្រីមៀរ

0
522

នៅថ្ងៃទី២៦ខែវិច្ឆិកានេះក្រុមបាតុករនៅក្នុងទីក្រុងគៀវនៃប្រទេសអ៊ុយក្រែនបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតរុស្សី បន្ទាប់ពីពួកគេបានទទួលព័ត៌មានមកថា កងកម្លាំងរុស្សីចាប់យកកុប៉ាល់អ៊ុយក្រែនមួយគ្រឿននៅក្នុងសមុទ្រនៃតំបន់គ្រីមៀរកាលពីថ្ងៃអាទិត្យ។

ពួកគេបានគប់របស់របរជាច្រើនចូលទៅក្នុងបរិវេណស្ថានទូត ហើយបាតុកម្មនេះបានក្លាយទៅជាអំពើ ហឹង្សាមួយរំពេច។រថយន្តមួយគ្រឿងជាកម្មសិទ្ធរបស់ស្ថានទូតរុស្សីត្រូវបានដុតបំផ្លាញ។ បាតុករម្នាក់បាននិយាយថា៖ យើងជួបជុំគ្នានៅថ្ងៃនេះដើម្បីប្រឆាំងនឹងពួករុស្សីដែលវាយប្រហារមកលើកងទ័ពអ៊ុយក្រែនរបស់យើង។ យើងមានកំហឹងខ្លាំងណាស់។ ពួករុស្សីគួរតែធ្វើអ្វីមួយតាមរយៈទំនាក់ទំនងការទូតដូចដែលបានធ្លាប់ធ្វើតាំងពីយូរមកហើយ។

ប្រទេសទាំង២បានបន្ទោសគ្នាទៅវិញទៅមកអំពីឧប្បតិវហេតុនេះ ដែលឈានដល់ការរុស្សីចាប់នាវាចម្បាំងអ៊ុយក្រែនចំនួន២គ្រឿងនិងនាវិកមួយចំនួនត្រូវរងរបួសទៀតផង៕

Facebook Comments
Loading...