ព្រះសង្ឃនិងប្រជាជនមីយ៉ាន់ម៉ាប្រឆាំងការបញ្ជូនជនជាតិរ៉ូហីងយ៉ាត្រឡប់មកស្រុកវិញ

0
451

តាមChanel News Asiaបានផ្សាយនៅថ្ងៃទី២៦ខែវិច្ឆិកានេះថា ក្រុមអ្នកតវ៉ានៅក្នុងរដ្ឋរ៉ាក់ឃីនដ៏ចលាចលបានធ្វើបាតុកម្មកាលពីថ្ងៃអាទឹត្យម្សិលមិញនេះប្រឆាំងទៅនឹងភែនការបញ្ជូនជនជាតិរ៉ូហីងយ៉ាត្រឡប់មកវិញ។ ពួកអ្នកតវ៉ាបានហៅជនជាតិរ៉ូហ៊ីងយ៉ាដែលកំពុងរស់ជ្រកកោននៅក្នុងប្រទេសបង់ក្លាដេសថា ជាពួកជនភៀសខ្លួនដែលគ្មានស្រុកកំណើត។

ព្រះសង្ឃមីយ៉ាន់ម៉ាមួយអង្គបានមានសង្ឃដីកាថា៖ប្រជាជនមីយ៉ាន់ម៉ាទាំងអស់មានកាតព្វកិច្ចការពារស ន្តិសុខប្រទេសជាតិយើងទាំងអស់គ្នា។ វានឹងគ្មានសារប្រយោជន៍អ្វីសម្រាប់យើងនឹងមាតុភូមិយើងទេប្រ សិនបើយើងទទួលយកពួកបឹងហ្គាលីទាំងនេះ។

គួរបញ្ជាក់ថាប្រជាជនមៅយ៉ាន់ម៉ាតែងតែហៅជនជាតិរ៉ូ ហ៊ីយ៉ាថាជាពួកបឹងហ្គាលីដែលជាពាក្យប្រមាថមាក់ងាយ។ បាតុកម្មនេះបានកើតឡើងតែ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ានិងបង់ក្លាដេសបានឈានដល់ការព្រមព្រៀងក្នុងការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាទាំងនេះមកប្រទែសមីយ៉ាន់ម៉ាវិញ៕

Facebook Comments
Loading...