ចិនតៃវ៉ាន់បដិសេធន៍អាពាហ៍ពីពាហ៍អ្នកមានភេទដូចគ្នា

0
199

នៅក្នុងការធ្វើប្រជាមតិមួយកាលពីថ្ងៃទី២៤ខែវិច្ឆិកាកន្លងទៅនេះ ជនជាតិរស់នៅក្នុងកោះតៃវ៉ាន់បាននាំ គ្នាបដិសេធន៍អាពាហ៍ពិពាហ៍អ្នកដែលមានភេទដូចគ្នា ដោយពួកគេគាំទ្រឲ្យអ្នកដែលមានភេទផ្ទុយគ្នាតែ ប៉ុណ្ណោះទើបអាចរៀបការជាមួយគ្នាបាន។

ពួកអភិរក្សនិយមបាននិយាយថា ច្បាប់បច្ចុប្បន្នដែលមានចែងយ៉ាងច្បាស់អំពីការរៀបអាពាហ៍ពិពាហ៍នៃ ភេទសម្ព័ន្ធរវាងបុរសនិងស្ត្រីត្រូវតែរក្សាទុក ដោយកុំឲ្យមានការផ្លាស់ប្តូរអ្វីទាំងអស់។ ប៉ុន្តែសកម្មជននៃ ក្រុមអញនករួមភេទដូចគ្នាបានទាមទារឲ្យធ្វើវិសោធនកម្មច្បាប់នេះដើម្បីអនុញ្ញាតឲ្យពួកគេអាររៀបការជាមួយគ្នាបាន។ទោះយ៉ាងណាក៏ដោយ អ្នកដែលស្រឡាញ់ភេទដូចគ្នាបើទោះបីច្បាប់មិនអនុញ្ញាត ឲ្យរៀបការក៏ពិតមែន ប៉ុន្តែសេចក្តីស្នេហារបស់ពួកគេមិនត្រូវបានចាត់ទុកថាខុសច្បាប់ឡើយ៕

 

Facebook Comments
Loading...