កុំចេះតែហ៊ាន!! មួយកំភ្លៀងទារ ៤ ម៉ឺនបាត

0
191

ថៃ: ក្រោយពីកញ្ញា Panita Kochiprapa បុគ្គលិកនៃសណ្ឋាគារ Krungsri River នៅអាយុធ្យា រង់ចាំដំណោះស្រាយយូរពេកពីរឿងដែលថៅកែដីម្នាក់ឈ្មោះ ស៊ូរ៉ាស៊ី ហ៊ាងសុវណ្ណ ទះកំភ្លៀងនាងព្រោះនាងហាមមិនអោយជក់បារីនៅក្នុងបន្ទប់ VIP នោះមក នាងក៏បានបង្ហោះរូបនៃអំពើហឹង្សានេះ (ក្នុងរូប) តាមទំព័រហ្វេសប៊ុករបស់នាង ។

វីដេអូនេះ ត្រូវបានមនុស្សចូលមើលជាងមួយលាននាក់ ដែលបង្ខំអោយថៅកែនេះបង្ខំចិត្តមកសុំទោសនិងចូលខ្លួនមកដោះស្រាយ (ប៉ូលីសថៃបានកោះហៅម្តងហើយតែបុរសនេះមិនព្រមចូលខ្លួន) ។

លោក ស៊ូរ៉ាស៊ី បានសុំសងជំងឺចិត្ត ៤ ម៉ឺនបាតដល់អ្នករងគ្រោះ ហើយទទួលបង់ប្រាក់ពិន័យ ១ ០០០ បាត ទៅរដ្ឋ ។ នៅក្នុងរឿងនេះ នាងក៏ទទួលបានការគាំទ្រជាផ្លូវចិត្តពីការិយាល័យត្រួតពិនិត្យថ្នាំជក់ផងដែរ ។

Facebook Comments
Loading...