វត្តថ្មអណ្តែត Golden Rock ប្រទេសមីយ៉ាន់ម៉ា

0
479

ទេសចរដែលមកទស្សនាប្រទេសមីយ៉ាន់ម៉ាជាពិសេសពុទ្ធសាសនិកជនតែងតែឆ្លៀតពេលទៅទស្សនាវត្តថ្មអណ្តែត Golden Rock តូចមួយដែលគេបានសង់នៅលើថ្មមួយដុំជំទើតនៅលើថ្មមួយផ្ទាំងទៀតតែមិនព្រមធ្លាក់ឋិតនៅក្នុងរដ្ឋមនចម្ងាយ២២០គម ពីក្រុងយ៉ង់ហ្គូន។

តាមរឿងដំណាលថា ដោយសារព្រះកេសា (សក់) មួយសរសៃរបស់ព្រះសម្មាសម្ពុទ្ធទើបទប់ថ្មនោះមិនអោយរមៀលធ្លាក់មកបាន។ តាមជំនឿរបស់ជាតិមីយ៉ាន់ម៉ាត្រូវធ្វើបូជនីយកិច្ចអោយបាន៣ដងក្នុងមួយឆ្នាំដើម្បីបានសេចក្តីសុខក្សេមក្សាន្តសំបូរសប្បាយ។ ដើម្បីទ្បើងទៅដល់បូជនីយដ្ឋាននោះ យើងត្រូវជិះរថយន្តធំទ្បើងរហូតតែម្តងឬមួយអាចជិះរថយន្តពាក់កណ្តាលហើយបន្តដំណើរតាមកន្ត្រកយោងពាក់កណ្តាលទៀត ឆ្លងកាត់ភ្នំ៧ទើបទៅដល់ភ្នំ Kyaiktio នេះដែលមានកំពស់១១០០ម។

ភ្ញៀវបរទេសត្រូវទិញសំបុត្រឬ passចូលម្នាក់ថ្លៃ១០.០០០គិយ៉ាត kyat (លុយភូមា) ប្រហែល៦$។ អ្នកណាមិនអាចដើរបានអាចជួលគ្រែស្នែងថ្លៃ១៥.០០០គីយ៉ាត(10$)មួយជើង។

Facebook Comments
Loading...