ប្រទះឃើញយុវជនម្នាក់ដេកស្លាប់ឆ្ងាយពីម៉ូតូសង្សយ័គ្រោះថ្នាក់ចរាចរណ៍

0
708

កំពង់ឆ្នាំង៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ឆ្ងាយពីកន្លែងកើតហេតុដោយសង្សយ័ជាគ្រោះថ្នាក់ចរាចរណ៍ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៨វិច្ឆិការ២០១៨ ម្សិលមិញនៅបណ្តោយផ្កូវក្រាលគ្រោះក្រហមមួយកន្លែងដែលស្ថិតនៅក្នុងភូមិវាលស្បៅឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សែមសេះ ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅក្នុងភូមិតាសាំឃុំក្រាំងស្គារស្រុកទឹកផុស ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ1A3071ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុគេមិនបានដឹងថាបុកជាមួយនិងអ្វីនោះឡើយ ។

បើយោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញគេបានដាក់ការសង្សយ័ថាជនរងគ្រោះបើកម៉ូតូទៅបុកជាមួយនិងគោយន្តដឹកឈើក្រោយពេលកើតហេតុសពជនរងគ្រោះនិងវត្ថុតាងត្រូវបានគេអូសួកទៅប្លុងចោលនៅក្នុងប្រឡាយខាងលិចផ្លូវចំអាយប្រមាណ៨ម៉ែត្រពីកន្លែងកើតហេតុរួចបើកគេចខ្លួនបាត់ទាំងយប់ ។

ប្រភពខាងលើដដែលបានអោយដឹងថាលុះដល់ព្រឹកថ្ងៃទី៩វិច្ឆិកា២០១៨សមត្ថកិច្ចចុះធ្វើការពិនិត្យនិងរាស់វែងនិងបានដាកការសង្សយ័ថាជនរងគ្រោះពិតជាបានបុកក្នាជាមួយនិងជនម្ខាងទៀតអូសទាំងសពនិងម៉ូតូយកទៅទំលាក់ចោលក្នុងប្រឡាយបំបាត់ដាន ។

ក្រោយការពិនិត្យសាកសពរួចរាល់សមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសាសាច់ញ្ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្តពៃណី ។ ដោយឡែកវត្ថុតាងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនិងបើកការស្រាវជ្រាវបន្តដើម្បីស្វែងរកជនបង្កមកដោះស្រាយតាមនិតិវិធីផងដែរ ៕

Facebook Comments
Loading...