ម្ចាស់មេដាយមាស ឃុន ឌីម៉ា ជួបជើងខ្លាំងថៃឃុម ភីត

0
243

ភ្នំពេញ: ម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឃុម ភីត (Khum Phit) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ថ្ងៃទីរសៀល១០វិច្ឆិកានេះលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ ។

នេះជាការជួបប្រកួតគ្នាដំបូងហើយរបស់អ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះ ។ បន្ទាប់ពីដណ្ដើមបានមេដាយមាសមកនោះឌីម៉ាធ្លាប់ប្រកួតចាញ់អ្នកប្រដាល់ថៃតែម្ដងគត់ ។សម្រាប់ពេលនេះគេជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃមួយរូបផ្សេងទៀត ។ប្រជាជនកម្ពុជាអ្នកណាកគាំទ្រចំពោះឌីម៉ាដែរហើយគេមានជំនឿចិត្តថាការប្រកួតនេះឌីម៉ា នឹងបានទទួលជ័យជំនះ ។

លោកហេង ប៊ុនឃី ជាឧ៍ពុក និង ជាគ្រូបង្វឹករបស់ឌីម៉ានិយាយថាកូនប្រុសរបស់លោកបានបង្កើនការហ្វឹកហាត់កាន់តែខ្លាំង ។គ្រូបង្វឹករូបនេះមិនហ៊ានអះអាងមុនថាតើនរណាឈ្នះណាស់ ។ ឌីម៉ាមានន្រវត្តិប្រកួតចំនួន៩៩ដងឈ្នះ៨៥ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។

ចំពោះឃុម ភីតក៏មិនមែនជាសាច់កាប់លើជ្រុញដែរគេជាអ្នកប្រយុទ្ធដែលមានឈ្មោះបោះសម្លេងខ្លាំងណាស់នៅប្រតេសថៃ ។គេមានទេពកោសល្យប្រើជើង កែង ជង្គង់ កណ្ដាប់ដៃមិនអន់ជាងឌីម៉ានោះទេ ។ គេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៩ដង ចាញ់១០ដងនិងស្មើពិន្ទុ២ដង ។ឌីម៉ា ឬឃុម ភីតជាអ្នកឈ្នះ ?

ប្រកួតជាមួយថៃក្នុងថ្ងៃជាមួយគ្នានេះដែរអ្នកប្រដាល់កម្ពុជាយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជា
មួយអ្នកប្រដាល់វ័យក្មេងថៃអុប ឆៃ(Op Sai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថាអ្នកប្រដាល់រូបនេះខ្លាំងឬខ្សោយនេះទេតែគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥១ដង និងចាញ់៨ដង ។ចំពោះយុគ យក្សផ្លែ គេជាអ្នកប្រដាល់មួយរូបដែលនៅពេលប្រកួតគេចូលចិត្តបង្ហាញពីភាពក្អេងក្អាងនិង អំណួតណាស់តែចុងក្រោយគេពុំ
សូវជាជួបលទ្ធផលល្អនោះទេ ។

យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៦២ដង ឈ្នះ១៣២ដង ចាញ់២៦ដង និងស្មើពិន្ទុ៤ដង។ ការប្រកួតនេះនរណាក៏ចង់ឲ្យយក្សផ្លែដណ្ដើមបានជ័យជំនះដែរ ។

Facebook Comments
Loading...