កម្លាំងជំនាញផ្នែកពន្លត់អគ្គីភ័យរបស់ស្រុកកណ្ដាលស្ទឹងទទួលយកបទពិសោធន៍ថ្មីដើម្បីតៀមសង្រោះបញ្ហាផ្សេងៗដោយយថាហេតុ…!

0
727

កណ្ដាល៖ កម្លាំងជំនាញ ផ្នែកអគ្គិភ័យនៃស្នងការនគបាលខេត្តកណ្ដាល បានចុះមកត្រួតពិនិត្យ រថយន្តអគ្គីភ័យ និង បង្ហាត់បង្ហាញ អំពីរបៀបប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ នូវពេលដែលមាន អគ្គីភ័យ កើតឡើងដើម្បីចែកជូនដល់កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ក្នុងការស្វែងយល់ពីបទពិសោធន៍បន្ថែមដើម្បីពង្រីកសមត្ថភាពនឹងបច្ចេកទេសបន្ថែមនូវបញ្ហារផ្នែកពន្លត់អគី្គភ័យ។

កំលាំងជំនាញនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នាព្រឹកថ្ងៃព្រហស្បតិ៍១កើតខែកត្តិកឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៨បានចុះបង្ហាត់បន្ថែមនៅ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដែលដឹកនាំដោយលោកវរសេនីយ៍ទោ ផាន់ វណ្នី នាយរងការិយាល័យ ផ្នែកខាងពន្លត់អគ្គីភ័យរបស់ស្នងការ ខេត្តកណ្ដាល និងក្រុមការងារបានចុះមក ដើម្បីត្រួតពិនិត្យបញ្ហាបច្ចេកទេសរបស់រថយន្ដបង្ហាត់បង្ហាញពីរបៀបធ្វើបទអន្តាគមន៍នៅពេលដែលមានអគ្គីភ័យផ្សេងៗដោយយថាហេតុ។

លោកវរសេនីយ៍ត្រី ឡេង សុខរុន អធិការងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកបានប្រាប់អោយភ្នាក់ងារយើងដឹងដែរថា៖ របៀបបង្ក្រាបពន្លត់ប្រព័ន្ធបច្ចេកទេសរាយទុយោ បូបទឹកចូលឡាន រៀបកំលាំងយ៉ាងម៉ិច តែមិនបាន១០០%នោះទេជាជាក់ស្ដែងទទួលយកគ្រប់បែបយ៉ាងពិព្រោះយើងបង្រៀនរយះពេលខ្លី។

លោកអធិការបានបន្តទៀតថា៖ កម្លាំងនគរបាលដែលបានចូលរួមនៅស្រុកកណ្តាលស្ទឹង ទាំង 18 ប៉ុស្តិ ចូលរួមវត្តមានសរុប 26នាក់ មកទទួលនូវបទពិសោធ៍ថ្មីបន្ថែមទៀត ដើម្បីបង្ការ បង្ក្រាប និងសង្គ្រោះ អោយទាន់ពេលនូវហានិភ័យផ្សេង.ៗ ជូនបងប្អូនប្រជាពលរដ្ឋនានានៅទូទាំងស្រុកណ្ដាលស្ទឹង ឲ្យមានបទពិសោធ៍ខ្ពស់ក្នុងការសង្គ្រោះអោយទាន់ពេលវេលា៕ ដោយ៖ សនសុភ័ក្ដ

Facebook Comments
Loading...