វ៉ូវីណាមកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតជើងឯកអាស៊ីលើកទី៤

0
181

ភ្នំពេញ: ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាដណ្ដើមបានចំនាត់ថ្នាក់លេខ ២ក្នុងការប្រកួតជើងឯកអាស៊ីលើកទី៤ដែលទើបតែនឹងបញ្ចប់ទៅកាលពីថ្ងៃទី៧វិច្ឆិកា ។

ក្រុមកម្ពុជាបានត្រលប់មកដល់រាជធានីភ្នំពេញវិញដោយមានការទទួលស្វាគមន៍ពីសំណាក់លោកហ៊ុន សាមុត ប្រធាននាយដ្ឋានអប់រំកាយ និងកីឡា លោកប៉ុន សុខប្រធាបមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាលោកឧត្តមសេនីយ៑ឯកតែម ម៉ឺនអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ការប្រកួតជើងឯកអាស៊ីលើកនេះគឺជាលើកទី៤ហើយតែកម្ពុជាទើបតែចូលរួមជាលើកដំបូងប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏កម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ២គឺនៅពីក្រោយប្រទេសវៀតណាមដែលជាម្ចាស់ក្បាច់គុនដោយកម្ពុជាដណ្ដើមបានមេដាយមាសចំនួន១១គ្រឿង មេដាយប្រាក់ចំនួន១១គ្រឿង និងមេដាយសំរិទ្ធចំនួន១៤គ្រឿង ។

ថ្លែងប្រាប់បណ្ដាញសារពត៌មានក្នុងស្រុកនៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំបេញលោកអ៊ូ រតនាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានអះអាងថាបន្ទាប់ពីបានមេដាយបែបនេះកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាត្រូវតែពង្រឹការហ្វឹកហាត់បន្ថែមទៀតដើម្បីរក្សាឲ្យបាននូវចំនាត់ថ្នាក់ដ៏ល្អរបស់ខ្លួននៅក្នុងទ្វីបអាស៊ីក៏ដូចជាក្នុងតំបន់ និងពិភពលោក ។

លោកបញ្ជាក់ថា វៀតណាមបានមេដាយមាសចំនួន១៣គ្រឿងគឺលើកម្ពុជា២គ្រឿប ឯមីយ៉ានម៉ាបានមេដាយមាស១១គ្រឿងស្មើកម្ពុជាដែរតែចាញ់មេដាយប្រាក់របស់កម្ពុជា ។

លោកប៉ុន សុខដែលជាអ្នកគ្រប់គ្រងកីឡាជម្រើសជាតិបានថ្លែងដែរថារង្វាន់មេដាយជើងឯកអាស៊ីនេះគឺគិតទៅតាមសេចក្ដីប្រកាសអន្តរក្រសួងចុះថ្ងៃទី៧កក្កដាឆ្នាំ២០១៥ដោយមេដាយមាសបានរង្វាន់១៦.០០០.០០០រៀល មេដាយប្រាក់បាន១៣.០០០.០០០រៀល និងមេដាយសំរិទ្ធបាន១១.០០០.០០០រៀល ។

Facebook Comments
Loading...