អគារសេនាធិការដ្ឋានថ្មី នៃស្នងការខេត្ត បានចាប់បេីកការដ្ឋានសាងសង់ហេីីយ

0
643

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីតាំងថ្មីនៃស្នងការខេត្តត្បូងឃ្មុំ ស្ថិតក្នុងទីរួមខេត្ត បានប្រារព្វពិធី បញ្ចុះបឋមសិលាបើក ការដ្ឋានសាងសង់ អគារសេនាធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលគ្រោងនិងចំណាយអស់ថវិការ ប្រមាណ ជាង ៣០ម៉ឺនដុលា ដោយមិនគិតពីប្រពន្ធ័ទឹកភ្លើងនឹងគ្រឿងបរិក្ខា
ពិធីនោះមានការចូលរួមជាអធិបតីភាព លោក ឆាយ គឹមខឿន អគ្គស្នងការរងតំណាងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឡុងធាម អភិបាលរងខេត្តត្បូងឃ្មុំ ស្នងការដែលមកពីខេត្តក្រចេះ ព្រៃវែងស្វាយរៀង កំពង់ចាម និង តំណាងស្នងការ៥រូបមកពីខេត្ត តៃនិញនិងខេត្តប៊ិញភឿង ប្រទេសវៀតណាម រួមទាំង កងកម្លាំងទាំងបីប្រភេទជាច្រើន រយនាក់ផងដែរ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលានោះដេរលោក បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំបានអោយដឹងដែរថា៖ ក្រោមការដឹកនាំរបស់សម្រចក្រលាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសការចង្អុរដឹកនាំផ្ទាល់ ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដល់ មូលនិធិសប្បុរសជន និង បាន កំណត់គោលការណ៍ដល់ស្នងការនគបាលខេត្តត្បូងឃ្មុំដើម្បីស្វះស្វែង រកមូលនិធិសប្បុរសជន នានា បន្ថែម ដលម្បីសាងសង់អគារសេនាធិការដ្ឋាន នៃ ស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដេលមានតមហំ 1,800ម៉ែត្រការ៉េ កំពង់ ២ជាន់ ធ្វើអំពី បេតុង ប្រក់ក្បឿង មានចំនួន ២៤បន្ទប់ និងសាលប្រជុំមួយ ដែលដាក់មនុស្សបាន ២៥០នាក់ ដែលគ្រោង និង ប្រើប្រាស់ ថវិការ ប្រមាណ 250.000$ រួមនិង អគារ ១ជាន់ មាន ៨ បនញទប់ សម្រាប់ ផែនផ្សេងៗ ដែលគ្រោងនិងចំណាយថវិការ ប្រមាណ 60,000$ ដោយទាំងនេះ មិនទាន់ គិតបញ្ចូល ពីការរៀបចំ ប្រពន្ធ័ទឹកភ្លៀង នងិ សម្ភារៈ បរិក្ឋាផ្សេងៗនោះទេ ។

ក្នុងនោះដែរ លោក ឆាយ គឹមខឿន អគ្គស្នងការរងតំណាងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ថ្លែងកោតសរសើដល់ស្នារដៃ ដឹកនាំ និងការធ្វើកិច្ចការប្រកបដោយជោគ ជ័យ កន្លងមក របស់ ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និង កងកំលាំងទាំងអស់ ដែលខិតខំបំពេញកិច្ចការមិនខ្លាចនឿយហត់ ជានពិសេស គឺ សូមអគុណយ៉ាងជ្រាលជ្រៅ ដល់ ស្បុរសជននានាដែលបាន បរិចាគ ជាថវិការ និង គ្រឿងសំភារៈ សំរាបកសាង អគាសេនាធិការនេះឡើងផងដេរ ។

លើសពីនេះទៅទៀត លោកក៏មាន សំនូមពរ ដល់លោក ស្នងការ ត្រូវគិតគុរអោយបាន ម៉តចត់ក្នុងការសាងសង់ ធ្វើយ៉ាងនា អោយ សម្រេចនិង បញ្ចប់ការសាងសង់ទៅតាមគម្រផងដែលបានកំណត់ ដោយគិតពី សោភណ្ឌភាព និង គុណភាពនៃសំណង់, ធានាអគារសេនាធិការដ្ឋាននេះ ក្លាយទៅជាទីតាំងដ៏សំខាន់ក្នុងដោះស្រាយ និង ធានាសេចក្ដីសុខប្រជាពលរដ្ឋ , នៅតែបន្ដធ្វើជាសេនាធិការជូនគណៈអភិបាលលើការងារសំខាន់ៗ ពាក់ពន្ធនឹងវិស័យសន្ដិសុខ ពង្រឹង និង បំផុស នូវចលនា ភូមិឃុំមានសុវត្តិភាព បន្តអនុវត្តផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាលសំខាន់ៗ ដូចជា បញ្ហា គ្រឿងញាន ល្បែងស៊ីសង នឹងបញ្ហាក្មេងទំនើង និង ខិតខំបង្ក្រាប បទល្មើសគ្រប់ប្រភេទអោយថយចុះជា អតិបរិមាផងដែរ ៕

Facebook Comments
Loading...