ប្រជាពលរដ្ឋផ្ទះកំហឹងនឹងអង្គការសម្ព័ន្ធសត្វព្រៃ (វាយអេត) ដុតរថយន្ត និងម៉ូតូចាស់ឆេះអស់

0
872

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រឹកមិញនេះ នៅភូមិដីទីនាប ឃុំត្រពាំងរូង ស្រុកកោះកុង ប្រជាពលរដ្ឋប្រមាណ៣០០នាក់ បានបាតុកម្មតវានៅមុខស្នាក់ការល្បាតរបស់អង្គការសម្ព័ន្ធសត្វព្រៃ (វាយអេត) ដោយចោទថាបានកាប់បំផ្លាញដំណាំហូបផ្លែរបស់ពួគាត់អស់ជាច្រើនដើម នៅល្ងាចថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ។ ចំណែកឯអង្គការវាយអេត បានចោទប្រជាពលរដ្ឋទាំងនោះថាដាំនៅលើដីព្រៃអភិរក្សទើបកាបយ៉ាងដូច្នេះ។

ដោយផ្ទុះកំហឹងប្រជាពលរដ្ឋបានលើកគ្នាទៅបាតុកម្មដុតបំផ្លាញរថយន្តចាស់ៗ និងម៉ូតូដែលក្រុមអង្គការរឹបអូសពីបទល្មើសសត្វព្រៃ និងព្រៃឈើនាពេលកន្លងមក និងបានគប់បំបែកកញ្ចក់ទ្វាបង្អួចស្នាក់ការ។ ដោយវិវាទកាន់តែធំទៅៗ អាជ្ញាធរស្រុក ខេត្ត បានចុះទៅដោះស្រាយដោយទៅពិនិត្យមើលទីតាំងដំណាំដែលត្រូវបានកាប់បំផ្លាញ និងសូមឲ្យប្រជាពលរដ្ឋដាក់ពាក់បណ្តឹងមកស្រុក ដើម្បីធ្វើការដោះស្រាយ ដោយកោះហៅភាគីទាំងពីរមកដោះស្រាយជាមួយគ្នា។

បើយោងតាមសំដី និងភស្តុងរបស់ប្រជាពលរដ្ឋបានឲដឹងថា ដឺទាំងនោះត្រូវបានក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោបានវាស់វែងជូនពួកគាត់តាំងពីឆ្នាំ២០១២មកម៉្លេះ ទើបពួកគាត់ដាំដំណាំ ហើយមកដល់ពេលនេះបានទទួលផលបណ្យើៗហើយស្រាប់តែអង្គការវាយអេតមកកាប់បំផ្លាញផោះគាត់អស់។

ចំណែកឯលោកជា សាវី អភិបាលស្រុកកោះកុង បានឲ្យដឹងថា ទីតាំងដីទំនាស់នេះស្ថិតក្នុងអនុក្រឹត្យលេខ៨០ របស់រាជរដ្ឋាភិបាលកម្ពុជាតែក្រោយមកសម្តេច តែត្រូវបានក្រុមយុវជនស្ម័គ្រចិត្តធ្វើការវាស់វែងជូនប្រជាពលរដ្ឋកាលពីឆ្នាំ២០១២-២០១៣មកម៉្លេះ ហើយក្រោយមកទៀតរាជរដ្ឋាភិបាលបានចេញអនុយោគផ្តល់ទីតាំងនោះជូនប្រជាពលរដ្ឋប្រើប្រាស់។ ទោះយ៉ាងនេះក្តី អង្គការវាយអេតតែងតែជំទាស់មិនឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិឡើយ ក្រោមហេតុផលថា ដីព្រៃសម្រាប់ការពារ។

Facebook Comments
Loading...