ប្រយ័ត្ន! បាក់តេរី «Superbugs» នឹងសម្លាប់មនុស្សរាប់លាននៅឆ្នាំ២០៥០

0
447

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយថាកាលពីថ្ងៃទី៧វិច្ឆិកានេះ អង្គការអន្តរ ជាតិដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានចេញសេចក្តីព្រមានមួយថា «នឹងមានមនុស្សរាប់លាននាក់ក្នុងទ្វីបអឹរ៉ុប អាមេរិចខាងជើង និងអូស្រ្តាលីនឹងបាត់បង់ជិ វិតដោយសារការឆ្លងនូវបាក់តេរី Superbugs ប្រសិនបណ្តាប្រទេសទាំងនោះមិននាំគ្នារកវិធីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃ បាក់តេរីនេះដែលមានលក្ខណៈសម្បត្តិស៊ាំនឹងឧសថ។

អង្គការ OECD បានរកឃើញថា នៅឆ្នាំ២០១៥បាក់តេរី Superbugs បានសម្លាប់ មនុស្សនៅទ្វីបអឹរ៉ុបអស់៣៣.០០០នាក់ ។ ឆ្នាំ២០៥០វាអាចសម្លាប់មនុស្សរហូត២,៤នាក់នៅអឹរ៉ុបហើយប្រទេសនីមួយៗអាចនឹងចំនាយសុខាភិបាលសម្រាប់ជំងឺនេះ ក្នុង១ឆ្នាំប្រមាណ៣៥០០លានដុល្លារ។

Facebook Comments