ឯកឧត្ដម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីចែកគោពូជជូនប្រជាកសិករក្រីក្រចំនួន៦៤គ្រួសារ ដើម្បីយកទៅចិញ្ចឹម

0
397

នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចែកគោពូជជូនប្រជាកសិករក្រីក្រចំនួន៦៤គ្រួសារ ដើម្បីយកទៅចិញ្ចឹម ដែលគោពូជទាំងអស់ជាអំណោយរបស់អង្គការ Muslim Aid។

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំ ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោកខៃ រ៉ូលហាហ្វីស នាយកអង្គការ Muslim Aid សមាជិក សមាជិកានិងបងប្អូនប្រជាពលរដ្ឋអ្នកទទួលផលក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករឭកដ៏ជ្រាលជ្រៅពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរសូមជូនពរបវរប្រសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងបងប្អូនជនរួមជាតិទាំងអស់សូមទទួលនូវពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

យោងតាមសេចក្តីរាយការណ៍របស់ អង្គការ Muslim Aid បានបញ្ជាក់ឲ្យដឹងថាគម្រោងរបស់អង្គការ Muslim Aid នៅកម្ពុជា បានចាប់ដំណើរសកម្មភាពរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៧មកម៉្លេះ ។

ដោយឡែកចំពោះគម្រោងកម្មវិធីចែកគោនាថ្ងៃនេះ គឺជាគម្រោងកម្មវិធីថ្មី ដែលមានរយៈពេល៣ឆ្នាំ គឺ២០១៨-២០២១ ដែលត្រូវអនុវត្តក្នុងភូមិចំនួន៣០ ក្នុងស្រុកកំពង់ត្រឡាច នោងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមានកសិករក្រីក្រចំនួន ៦០៥ គ្រួសារននឺងទទួលផលពីគម្រោងដោយត្រង់ និងដោយប្រយោលប្រមាណ ៤៩១៥០ គ្រួសារ។ ការចែកគោជូនប្រជាជននាថ្ងៃនេះគឺជាកម្មវិធីទី២ ដែលចែកគោជូនចំនួន១២៨ ក្បាល ជូនប្រជាជនចំនួន៦៤គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានគោពីរក្បាល ញីមួយ និងឈ្នោលមួយ (ចែកជូន១ក្បាល និង១ក្បាលទៀតធ្វើការប្រវ៉ាស់គ្នា) ដោយឡែកកម្មវិធីទី១ គឺបានប្រព្រឹត្យនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដែលបានចែកគោចំនួន ១១២ក្បាល ជូនប្រជាកសិករក្រីក្រចំនួន ៥៦គ្រួសារ មកពី១២ភូមិ ក្នុង៤ឃុំ ក្នុងស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ហើយក្នុងអំឡុងខែធ្នូខាងមុខ អង្គការ នឹងធ្វើការបែងចែក៤០ គ្រួសារបន្ថែមថែមទៀត សរុបទាំង ៣លើកមានចំនួន១៦០គ្រួសារ។ បើយោងតាមលក្ខខ័ណ្ឌរបស់អង្គការនេះ ការចែកជូនគោជូនប្រជាកសិករគឺបានផ្តល់អាទិភាពទៅលើ៖១/ស្រ្តីដឹកនាំគ្រួសារមានលទ្ធភាពតិចតួចក្នុងការទទួលបានទ្រព្យសម្បត្តិ ២/គ្រួសារមានជនពិការនិងត្រូវចុះឈ្មោះជាជនក្រីក្រ ៣/គ្រួសាររបស់ជនជាតិដើមភាគស ៤/គ្រួសារមានជនជាតិភាគតិចដែលមានទ្រព្យសម្បត្តិតិចតួច ជាជនជាតិខ្មែរឥស្លាម។

តាមការបញ្ជាក់របស់លោកនាយកអង្គការនេះឲ្យដឹងថាមុនចែកជូនគោយកទៅ ចិញ្ចឹមអង្គការនេះបានធ្វើការបណ្តុះបណ្តាលបច្ចេកទេសជាមូលដ្ឋានដល់ប្រជាកសិករដើម្បីធានាថាពួកគាត់ចេះមើលថែរក្សាសត្វបានល្អទាំងការផ្តល់ចំណី ការការពារ និងព្យាបាលជំងឺ។

នាឱកាសនេះ ឯកឧត្តបនមរដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរនិង អំណរគុណ និងបានវាយតម្លៃយ៉ាងខ្ពស់ចំពោះអង្គការ Muslim Aid ដែលបានផ្តល់ជំនួយសប្បុរសជាពូជគោដល់ប្រជាកសិករក្រីក្រ និងបានស្នើសុំអង្គការពិនិត្យលទ្ធភាពពង្រីកកម្មវិធីគម្រោងឲ្យបានច្រើនបន្ថែមទៀតនៅតាមតំបន់ ឬខេត្តមានបងប្អូនជនជាតិឥស្ថាមរស់នៅច្រើនប្រយោជន៍ដើម្បីកាត់បន្ថយភាពក្រីក្រ និងបានសំណូមពរឲ្យបងប្អូនប្រជាកសិករដែលទទួលបានគោនាថ្ងៃនេះ សូមយកចិត្តទុកដាក់មើលថែរក្សា គង់វង្ស និងទទួលបានការរីកចម្រើនបានល្អប្រសើរដើម្បីជាប្រយោជន៍ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។

ទន្ទឹមនឹងនេះបានស្នើដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភផ្តល់សេវាបច្ចេកទេស លើការថែទាំសុខភាពសត្វ និងការបង្កាត់ពូជសិប្បនិមិត្តជូនដល់ប្រជាកសិករដែលទទួលបានគោនាថ្ងៃនេះ ដើម្បីលើកកម្ពស់ក្នុងការបង្កើនចំណូលរបស់កសិករបន្ថែមទៀត ហើយទន្ទឹមនឹងនេះ ឯកឧត្តម ។ បានស្នើសុំអង្គការពិនិត្យលទ្ធភាពពង្រីកកម្មវិធីគម្រោងឲ្យបានច្រើនបន្ថែមទៀតទៅកាន់តំបន់ផ្សេងទៀត។

Facebook Comments
Loading...