បង្កើតអាងបណ្តែតទឹកនៅខេត្តត្បូងឃ្មុំដើម្បីជ្រើសរើសអត្តពលិកវ័យក្មេង

0
151

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំអាងបណ្តែតទឹកនៅខេត្តត្បូងឃ្មុំសម្រាប់ប្អូនៗចូលចិត្តហាត់ហែលទឹកនិងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីនៅខេត្តដែលអាងទឹកបណ្ដែតនេះបានការឧត្ថម្ភមកពីសហព័ន្ធហែលទឹកអន្តរជាតិ (FINA) ។

លោកហែមចាន់លីអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថាអាងទឹកបណ្ដែតមានសារសំខាន់ណាស់សម្រាប់សហព័ន្ធក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីវ័យក្មេង ឬថ្នាល់ដើម្បីតតំណែងកីឡាករ-កីឡាការិនីចាស់ដោយនៅទីមានក្មេងជាច្រើនដែលពួកគេចេះហែលទឹកហើយប៉ុន្តែពួកគេមិនចេះបច្ចេកទេសក្នុងការហែលឡើយ។

លោកបានបន្តថា ទិសដៅរបស់សហព័ន្ធ២០២៣និងអនាគតក្នុងការបណ្តុះបណ្តាលកីឡាករកីឡាការិនីវ័យក្មេងឲ្យបានច្រើន ដូច្នេះយើងត្រូវបង្កើតអាងទឹកបណ្ដែតនៅតាមតំបន់មួយចំនួនដែលមានទីតំាងឆ្ងាយពីអាងហែលធំហើយមួយទៀតបើយើងត្រូវអូសមកឆេះយើងត្រូវដើររក មិនមែនអូសដើរមករកយើងឡើយ ដូចនេះសហព័ន្ធត្រូវការកីឡាករ-កីឡាការិនីវ័យក្មេងទើបបង្កើតអាងទឹកបណ្ដែតនៅទីនេះ៕

Facebook Comments
Loading...