បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសអាជ្ញាកណ្ដាល-ចៅក្រមវាយសី

0
150

ភ្នំពេញ: ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡានោះសហព័ន្ធកីឡាវាយសីកម្ពុជាបានបើកវគ្គបន្ដុះបណ្ដាលបច្ចេកទេសអាជ្ញាកណ្ដាល-ចៅក្រមកីឡាវាយសីរយៈពេល៤ថ្ងៃគឺពីថ្ងៃទី៧ដល់ទី១១វិច្ឆិកា ។

វគ្គនេះបណ្ដុះបណ្ដាលដោយគ្រូជនជាតិនេប៉ាល់គឺលោកLaba Shresthaដែលសហព័ន្ធកីឡាវាយសីទ្វីអាស៊ីបញ្ជូនមក។ សិក្ខាកាមដែលចូលរួមក្នុងវគ្គសិក្សានេះមានចំនួន៣៦រូបដែលក្នុងនេះ២រូបជានារីនិងមកពីសមាគមក្លិបចំនួន១៦ទូទាំងប្រទេស ។

លោកឧត្តមសេនីយ៍ទោជាម សុភាដែលជាអគ្គលេខាធិការរងសហព័ន្ធ និង ជាអ្នកគ្រប់គ្រងវគ្គនោះបានឲ្យដឹងថានេះជាវគ្គលើកដំបូងហើយរបស់កម្ពុជា ។ លោកអះអាងទៀតថាចាប់ពីឆ្នាំនេះទៅសហព័ន្ធកីឡាវាយសីទ្វីបអាស៊ីនឹងបើកវគ្គអាជ្ញាកណ្ដា- ចៅក្រមបែបនេះ និងវគ្គគ្រូបង្វឹកដល់សហព័ន្ធកីឡាវាយសីកម្ពុជាឲ្យបានជារៀងរាល់ឆ្នាំ ។

លោកក៏បញ្ជាក់ដែរថាវគ្គនេះប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡា និងមួយផ្នែកជាថវិការបស់សហព័ន្ធ ហើយក៏មានការជួយជ្រោមជ្រែងពីសហព័ន្ធអាស៊ីដែរ ។

លោកឧត្តមសេនីយ៍ទទួលស្គាល់ថានេះជាការកសាងនូវធនធានមនុស្សកម្រិតខ្ពស់មួយដែលកន្លងមកកម្ពុជាពុំធ្លាប់បានទទួលឡើយ ។

Facebook Comments
Loading...