លោក Jack Ma ជំរុញអោយភ្ញៀវចិនចូលលេងថៃអោយច្រើនដូចមុន

0
304

នៅក្នុងពេលជួបជាមួយលោក Jack Ma ប្រធានក្រុមហ៊ុនលក់ទំនិញតាម Internet ដ៏ធំបំផុតក្នុងសកលលោក Alibaba នៅក្នុងក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃអង្គារទី ៦ វិច្ឆិកា ២០១៨ ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកការងារសេដ្ឋកិច្ច សោមគីត ចតុស្រីបិតក បានសុំអោយលោក Jack Ma ជួយបំផុសអោយទេសចរចិនចូលទៅលេងប្រទេសថៃអោយបានច្រើនដូចមុនទៀត ពិសេសការផ្សាយពីប្រទេសថៃនៅក្នុងកម្មវិធី «លក់តែមួយថ្ងៃ» (One Day Sale) នាថ្ងៃទី ១១ វិច្ឆិកា ខាងមុខនេះ ដែលនឹងមានប្រជាជនចិនជាង ៨០០ លាននាក់ចូលទិញទំនិញតាម Internet ។

បច្ចុប្បន្ននេះ ទេសចរចិនទៅលេងប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំងដែលធ្វើអោយចំនូលទេសចរណ៍ថៃត្រូវប៉ះពាល់ក៏ដូចជាប៉ះពាល់ដល់ជីវភាពប្រជាជនថៃជាច្រើនដែលប្រកបរបរទាក់ទិននឹងវិស័យនេះផងដែរ ។

Facebook Comments
Loading...