ស្ងាត់ៗ កូរ៉េខាងជើងធ្វើបដិសណ្ឋារកិច្ចជាមួយប្រទេសគូបា

0
298

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថា កាលពីថ្ងៃទី៦វិច្ឆិកាលោកគីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើងបានធ្វើបដិសណ្ឋារកិច្ចចំពោះលោក Miguel Diaz-Canel ប្រធានាធិបតីប្រទេសគូបា ដោយការនាំទៅទស្សនាតំបន់ ប្រវត្តិសាស្រ្តនានារួមទាំងទស្សនាការសម្តែកីឡាកាយសម្ព័ន្ធនិងរបាំជាតិនៅទីក្រុងព្យុងយ៉ាងដោយមានភរិយារបស់លោកទាំងពីរអមដំណើរផង។

ប្រទេសកុំមុយនីស្តទាំងពីរបានប្តេជ្ញាបង្កើនសម្ព័ន្ធភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល វិទ្យាសាស្រ្តនិងបច្ចេក វិទ្យា។

សូមបញ្ជាក់ថា ប្រទេសទាំងពីរស្ថិតនៅម្ខាងម្នាក់នៃប៉ូលផែនដីនិងមានសម្ព័ន្ធភាពការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦០។

Facebook Comments
Loading...