បង្ក្រាបបានជនជាតិចិនមួយក្រុម ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

0
1063

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០១រំលងអាធ្រាតឈានចូលថ្ងៃទី០៦ ខែវិច្ឆការ ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០៥នាក់ ពាក់ព័ន្ធ និងករណីគ្រឿងញៀន ។

រួមមានភេទប្រុស៤នាក់ ស្រីម្នាក់ នៅភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នគរបាលបញ្ជាក់ថាជនសង្សយ័ រួមមាន ទី១.ឈ្មោះ Liu.Chang Xinភេទប្រុសអាយុ២០ឆ្នាំជនជាតិចិន។
ទី២.ឈ្មោះ Liang Perngភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិចិន។
ទី៣.ឈ្មោះChen WenJianភេទប្រុសអាយុ២០ឆ្នាំ ជនជាតិចិន។
ទី៤.ឈ្មោះHuang Xiongyuanភេទប្រុសអាយុ៣៨ឆ្នាំជនជាតិចិន។
ទី៥.ឈ្មោះChen yudanភេទស្រីអាយុ២២ឆ្នាំជនជាតិចិន។

វត្ថុតាងដកហូតបានរួមមាន ម្សៅក្រោមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ ខ្លង និងកញ្ចាប់ធំ១កញ្ចប់ ទូស័ព្ទ៣គ្រឿង រថយន្ត១ គ្រឿង និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។ ជនសង្សយ័និងវត្ថុតាង នគរបាលនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

Facebook Comments
Loading...